កាសែតហ្វីលីពីនកោតសរសើរវិស័យឧស្សាហកម្មវៀតណាម

(VOVWORLD) - គេហទំព័រ Inquirer.net របស់ហ្វីលីពីនបានផ្សព្វផ្សាយអត្ថបទមួយក្រោមចំណងជើងថា "វៀត ណាមជាមហាអំណាចឧស្សាហកម្មថ្មីនៅអាស៊ីអាគ្នេយ៍” ក្នុងនោះបានដកស្រង់នូវរបាយការណ៍ថ្មីរបស់ Jones Lang Lasalle (JLL) សម្ព័ន្ធក្រុមហ៊ុនពិគ្រោះយោបល់ហិរញ្ញវត្ថុរបស់អាមេរិកដោយអះអាងថា ក្រោយពីរយៈពេល២០ ឆ្នាំដែល វៀតណាមពីប្រទេសដែលពឹងផ្អែកលើវិស័យកសិកម្មសុទ្ធសាធក្លាយទៅជាតំបន់ផលិតកម្ម១យ៉ាងឆាប់រហ័ស និងដ៏គួរឱ្យចាប់អារម្មណ៍បំផុត នៅក្នុងតបន់អាស៊ីអាគ្នេយ៍។ 

 យោងតាមអត្ថបទសារពត៌មាន, លោក JLL បានឲ្យដឹងថាប្រទេសវៀតណាម កំពុងតែអះអាងនូវឋានៈរបស់ខ្លួនជាប្រទេសឧស្សាហកម្មដ៏រឹងមាំមួយក្នុងតំបន់។ អត្ថបទនេះក៏បានវាយតម្លៃថា ក្នុងរយៈពេល៥ទៅ១០ឆ្នាំខាងមុខ ផ្នែក logistics នឹងក្លាយទៅជាវិស័យលេចធ្លោមួយនៃខឿនសេដ្ឋកិច្ចវៀតណាម។ អត្ថបទនេះក៏បានចាត់ទុកថា  ការបន្តរក្សាការវិនិយោគដ៏រឹងមាំ លើហេដ្ឋារចនាសម្ព័ន្ធ ជាពិសេសប្រព័ន្ធផ្លូវ ល្បឿនលឿន និងកំពង់ផែ ជាលក្ខខណ្ឌសំខាន់បំផុតមួយសម្រាប់វៀតណាមឆ្ពោះទៅរកដំណាក់កាលឧស្សាហកម្ម/ logistics បន្តនិងលើកកម្ពស់លក្ខណៈប្រកួតប្រជែងបើប្រៀបនឹងប្រទេសដទៃនានា៕

ប្រតិកម្មទៅវិញ

ផ្សេងៗ