កាសែតអង់គ្លេសវាយតម្លៃថា វៀតណាមជាទីផ្សារពោរពេញទៅដោយសក្ដានុពលនៅក្នុងខ្សែសង្វាក់ផ្គត់ផ្គង់សកល
(VOVWORLD) - កាសែតនេះបានដកស្រង់សម្ដីរបស់លោក Michael Kokalari អ្នកជំនាញសេដ្ឋកិច្ចរបស់ VinaCapital បានវាយតម្លៃថា មានក្រុមហ៊ុនបរទេសកាន់តែច្រើនឡើង កំពុងផ្លាស់សកម្មភាពផលិតកម្មមក វៀតណាម ដែលក្នុងនោះមាន Apple ទៀតផង។
តំបន់ឧស្សាហកម្ម Diem Thuy ខេត្ត Thai Nguyen។ (រូបថត៖ TTXVN) |
កាសែត Financial Times (អង់គ្លេស) កាលពីថ្ងៃទី២៨ខែធ្នូបានចុះ ផ្សាយអត្ថបទសរសេរថា ក្រុមហ៊ុនពហុជាតិជាច្រើនកំពុងប្រញាប់ប្រញាល់ កសាងមូលដ្ឋាននៅវៀតណាម ដោយសារវៀតណាមបានអះអាងនូវឋានៈ ដ៏រឹងមាំជាមួយនឹងផលិតផលឆ្លើយតបនឹងបទដ្ឋានសកល ក៏ដូចជាការ ពង្រីកប្រព័ន្ធកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) កាន់តែទូលំទូលាយ រួមទាំង FTA ថ្មីបំផុតជាមួយសហភាពអឺរ៉ុបនិងអង់គ្លេស ផងដែរ។ វៀត ណាមកំពុងក្លាយទៅជាគោលដៅពោរពេញទៅដោយសក្ដានុពលនៅក្នុងខ្សែសង្វាក់ផ្គត់ផ្គង់សកល។ កាសែតនេះបានដកស្រង់សម្ដីរបស់លោក Michael Kokalari អ្នកជំនាញសេដ្ឋកិច្ចរបស់ VinaCapital បានវាយតម្លៃថា មានក្រុមហ៊ុនបរទេសកាន់តែច្រើនឡើង កំពុងផ្លាស់សកម្មភាពផលិតកម្មមក វៀតណាម ដែលក្នុងនោះមាន Apple ទៀតផង។ ក្រុមហ៊ុននេះបានចាប់ ផ្ដើមផលិតកាសឥតខ្សែ Airpods ទ្រង់ទ្រាយធំនៅវៀតណាម កាលពី ត្រីមាសទី២ឆ្នាំ២០២០ ខណៈដែលប្រទេសភាគច្រើនលើពិភពលោកកំពុង ត្រូវបិទប្រទេស សំដៅបង្ការទប់ស្កាត់ការរីករាលដាលនៃជម្ងឺរាតត្បាត។
មជ្ឈដ្ឋានធុរជនបានចាត់ទុកថា ទីផ្សារវៀតណាមកំពុង “បន្សាំ” ជាមួយ នឹងការលំបាកទាំងអស់ រួមទាំងវិបត្តិជម្ងឺរាតត្បាតផងដែរ។ ទន្ទឹមជាមួយគ្នា នោះ វៀតណាមនៅតែរក្សាបានតួរលេខគួរឲ្យ កត់សម្គាល់។ ទោះបីជាត្រូវ ប្រឈមនឹងជម្ងឺរាតត្បាតសកលក៏ដោយ ប៉ុន្តែទំហំនៃការបើកការចំណាយ ដើមទុនវិនិយោគដោយផ្ទាល់ត្រឹមតែថយចុះ២% ក្នុងឆ្នាំ២០២០ (គិតដល់ខែ វិច្ឆិកា) ប៉ុណ្ណោះ ដោយសម្រេចបានទឹកប្រាក់១៧,២ពាន់លានដុល្លា អាមេរិក។ សេដ្ឋកិច្ចវៀតណាមក៏សម្រេចបានកំណើនជាង២,៩%ក្នុងឆ្នាំ ២០២០ ដែលស្ថិតនៅក្នុងក្រុមប្រទេសមានកំណើនខ្ពស់បំផុតលើពិភព លោក ហើយរដ្ឋាភិបាលវៀតណាមដាក់ចេញគោលដៅសម្រេចបាន កំណើន ៦,៥%ក្នុងឆ្នាំ២០២១៕