កាសែតអង់គ្លេសវាយតំលៃខ្ពស់ចំពោះសក្ដានុភាពនៃទីផ្សារលក់រាយវៀតណាម

កាសែតអង់គ្លេសវាយតំលៃខ្ពស់ចំពោះសក្ដានុភាពនៃទីផ្សារលក់រាយវៀតណាម - ảnh 1
ផ្សារទំនើបមួយនៅវៀតណាម (រូបថត៖TTXVN)

(VOVworld) - កាសែត Financial Times របស់អង់គ្លេសទើបនឹងបានចុះផ្សាយ
អត្ថបទសរសេរដោយវាយតំលៃអំពីសក្ដានុពលនៃទីផ្សារលក់រាយនៅវៀតណាម
តាមនោះចាត់ទុកថា ទីផ្សារលក់រាយនៅវៀតណាមកាន់តែប្រកួតប្រជែងនិងមាន
ការសាកល្បងជាច្រើនពីមួយថ្ងៃទៅមួយថ្ងៃ។ការដែលក្រុមហ៊ុនលក់រាយកំពុងមាន
វត្តមានជាច្រើនគឺដោយសារបែបបទធ្វើអាជីវកម្មនៅវៀតណាមនឹងបានបន្ធូរ
ស្រាល។តាមការស្ថិតិរបស់សម្ព័ន្ធក្រុមហ៊ុនបរទេសថា ទីផ្សារលក់រាយរបស់វៀត
ណាមទទួលបានប្រាក់ចំណូល១១០ពាន់លានដុល្លាអាមេរិកក្នុងឆ្នាំ២០១៥ ពោល
គឺកើន២,៤ដងបើប្រៀបនឹងពេលវេលា៥ឆ្នាំមុននោះ ហើយគ្រោងនឹងទទួលបាន
១៧០ពាន់លានដុល្លាអាមេរិកនាឆ្នាំ២០២០។អត្ថបទនេះបានចាត់ទុកថា ការដែល
វៀតណាម ចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មធំចំនួន២នោះគឺកិច្ចព្រម
ព្រៀងពាណិជ្ជកម្មសេរីឆ្លងមហាសមុទ្រប៉ាស៊ីហ្វិក (TPP) និងកិច្ចព្រមព្រៀង
ពាណិជ្ជកម្មសេរីវៀតណាម-EU (EVFTA) នឹងជាឱកាសដើម្បីអង្គភាពអាជីវកម្ម
បរទេសជ្រៀតចូលនឹងទីផ្សារវៀតណាម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ