កាសែតអាមេរិកទទួលស្គាល់ថាវៀតណាមបានគ្រប់គ្រងនិងទប់ស្កាត់ជំងឺកូវីដ-១៩ប្រកបដោយជោគជ័យ
(VOVWORLD) - នៅក្នុងអត្ថបទចេញផ្សាយនាថ្ងៃទី ២១ ខែកុម្ភៈ កាសែតអនឡាញ Business Insider (សហរដ្ឋអាមេរិក) បានអះអាងថាការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ របស់ប្រទេសវៀតណាម ជារឿងគួរឲ្យកោតសរសើរតែម្តង។
អ្នកជិះម៉ូតូម្នាក់ពាក់ម៉ាស់ធ្វើចលនាឆ្លងកាត់ផ្ទាំងរូបភាពអំពាវនាវឱ្យប្រជាពលរដ្ឋទាំងអស់ចូលរួមរួមប្រឆាំងនឹងការរីករាលដាលនៃជំងឺកូវីដ-១៩។ (រូបថត៖ Reuters) |
ប្រទេសវៀតណាមសក្តិសមនឹងការទទួលកត់ត្រាជាច្រើនថែមទៀតចំពោះសមត្ថភាពរបស់ខ្លួនក្នុងការទប់ស្កាត់ជំងឺកូវីដ-១៩ ក្នុងរយៈពេលដ៏ខ្លីជាមួយនឹងជំហានធានានូវសុវត្ថិភាពជាមូលដ្ឋាន។
ដោយមានទីតាំងភូមិសាស្ត្រជាប់ព្រំប្រទល់ប្រទេសចិន ដែលជាប្រទេសដំបូងបង្អស់ដែលបានផ្ទុះឡើងជំងឺកូវីដ-១៩ និងមានចំនួនប្រជាជនប្រមាណ ៩៧ លាននាក់ ប្រទេសវៀតណាមទំនងជាមានលទ្ធភាពក្លាយទៅជាចំណុចក្តៅអំពីជំងឺកូវីដ-១៩។
ប៉ុន្តែតាមរយៈការប្រើប្រាស់គំរូប្រឆាំងនឹងជំងឺរាតត្បាតក្នុងតម្លៃទាប និងការអនុវត្តវិធានការសុវត្ថិភាពមូលដ្ឋាន ដូចជាការលាងដៃយ៉ាងទៀងទាត់និងពាក់ម៉ាស់ការពារ ប្រទេសវៀតណាមគ្រប់គ្រងបានជំងឺរាតត្បាតក្នុងរយៈពេលប៉ុន្មានខែកន្លងមកនេះ។ រហូតមកដល់ពេលនេះ វៀតណាមបានកត់ត្រាករណីឆ្លងជំងឺរាតត្បាតកូវីដតិចជាង ២.៥០០ ករណី និងមានមនុស្សស្លាប់ចំនួន ៣៥ នាក់។ កាសែតអាមេរិក បានសង្កត់ធ្ងន់ថាគ្មានប្រទេសណាដែលមានចំនួនប្រជាជនស្រដៀងគ្នា អាចគ្រប់គ្រងបានជំងឺរាតត្បាតសកលនេះ ដូចជាប្រទេសវៀតណាមបានឡើយ៕