កាសែតអាមេរិកវាយតំលៃខ្ពស់ចំពោះបរិយាកាសវិនិយោគនៅវៀតណាម

(VOVWORLD) - អ្នកនិពន្ធអត្ថបទបានអត្ថាធិប្បាយថា វៀតណាមជាប្រទេសមួយដែលមានការកែ ទម្រង់យ៉ាងស្វាហាប់ ហើយបច្ចុប្បន្នកំពុងនាំមកនូវឱកាសជាច្រើនសម្រាប់សហគ្រាស បរទេស។ 

កាសែតអាមេរិកវាយតំលៃខ្ពស់ចំពោះបរិយាកាសវិនិយោគនៅវៀតណាម - ảnh 1ខ្សែសង្វាក់ផលិតកម្មឧបករណ៍អេឡិចត្រូនិកនៅក្រុមហ៊ុន Vietnam Stanley (ទុនវិនិយោគរបស់ជប៉ុន) នៅទីក្រុងហាណូយ។ (រូបថត៖ Danh Lam/TTXVN)
វៀតណាមគឺជាគោលដៅគួរឲ្យចង់វិនិយោគបំផុតក្នុងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខ ហើយការវាយតម្លៃនេះគឺផ្អែកលើមូល ដ្ឋានជាក់ស្តែងនិងត្រឹមត្រូវ ដូចជាការបង្កើនការធ្វើពិពិធកម្មសេដ្ឋកិច្ច និងសមាហរណ កម្មអន្តរជាតិ ការកែទម្រង់ច្បាប់វិនិយោគ និងគោលនយោបាយសេដ្ឋកិច្ចប្រកបដោយ ប្រសិទ្ធភាព។ ការវាយតម្លៃនេះត្រូវបានធ្វើឡើងនៅក្នុងអត្ថបទមួយដែលបានបង្ហោះ នៅលើ គេហទំព៧រ mondaq.com (សហរដ្ឋអាមេរិក) នាពេលថ្មីៗនេះ។
អ្នកនិពន្ធអត្ថបទបានអត្ថាធិប្បាយថា វៀតណាមជាប្រទេសមួយដែលមានការកែ ទម្រង់យ៉ាងស្វាហាប់ ហើយបច្ចុប្បន្នកំពុងនាំមកនូវឱកាសជាច្រើនសម្រាប់សហគ្រាស បរទេស។ កម្លាំងខាងក្នុងនៃខឿនសេដ្ឋកិច្ច ត្រូវបានបង្ហាញតាមរយៈសូចនាករម៉ាក្រូ សេដ្ឋកិច្ចដែលត្រូវបានគ្រប់គ្រង ការកើនឡើងយ៉ាងខ្លាំងនៃផលិតភាព និងការធ្វើ សមាហរណកម្មយ៉ាងស៊ីជម្រៅទៅក្នុងសេដ្ឋកិច្ចក្នុងតំបន់ និងសកល។ នេះគឺជាពេល វេលាដែលវិនិយោគិនបរទេសចាប់ផ្តើមកសាងផែនការអាជីវកម្ម និងចាប់យកឱកាស នាពេលខាងមុខ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ