កាសែតអឺរ៉ុបអះអាងថា​ EVFTA គឺជាឱកាស​នយោបាយ​និង​ពាណិជ្ជកម្ម​របស់​វៀតណាម

(VOVWORLD) -កាសែត Les Echos - កាសែតសេដ្ឋកិច្ចលេខ ១នៅបារាំង បានចុះផ្សាយអត្ថបទសេសេររបស់អ្នកនិពន្ធ Michel De Grandi ដែលមានចំណងជើងថា "កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយ EU ឱកាសនយោបាយនិងពាណិជ្ជកម្មមួយសម្រាប់វៀតណាម"។

កាសែតធំៗជាច្រើននៅអឺរ៉ុបបានចុះផ្សាយព័ត៌មាន និងបទអត្ថាធិប្បាយអំពីការដែលវៀតណាម និងសហភាពអឺរ៉ុបបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី និងកិច្ចព្រមព្រៀង គាំពារវិនិយោគនៅទីក្រុងហាណូយកាលពីរសៀលថ្ងៃទី ៣០ ខែមិថុនា។

កាសែតអឺរ៉ុបអះអាងថា​ EVFTA គឺជាឱកាស​នយោបាយ​និង​ពាណិជ្ជកម្ម​របស់​វៀតណាម - ảnh 1 កាសែតអឺរ៉ុបអះអាងថា EVFTA គឺជាឱកាសនយោបាយនិងពាណិជ្ជកម្មរបស់វៀតណាម

នារសៀលថ្ងៃទី ៣០ ខែមិថុនា តាមម៉ោងទីក្រុងប៉ារីស កញ្ចក់ទូរទស្សន៍ BFM TV - កញ្ចក់ទូរទស្សន៍លេខ ១ នៅទីក្រុងប៉ារី បានផ្សាយព័ត៌មានអំពីពិធីចុះហត្ថលេខានៅទីក្រុងហាណូយ ព្រមទាំងដកស្រង់ការអះអាងរបស់សេដ្ឋកិច្ចវិទូមួយចំនួនអំពីយថាទស្សន៍របស់សហគ្រាសអឺរ៉ុបក្នុងការវិនិយោគទុន និងធ្វើអាជីវកម្មនៅវៀតណាមនាពេលខាងមុខ ក៏ដូចជាវិភាគអំពីផលប្រយោជន៍នានា ដែលកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី និងកិច្ចព្រមព្រៀងគាំពារវិនិយោគ EU - វៀតណាម។

នាថ្ងៃដដែល កាសែត Les Echos - កាសែតសេដ្ឋកិច្ចលេខ ១នៅបារាំង បានចុះផ្សាយអត្ថបទសេសេររបស់អ្នកនិពន្ធ Michel De Grandi ដែលមានចំណងជើងថា "កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយ EU ឱកាសនយោបាយនិងពាណិជ្ជកម្មមួយសម្រាប់វៀតណាម"។ អត្ថបទសរសេរនេះបានវាយតម្លៃថា "ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយសហភាពអឺរ៉ុបបានជួយវៀតណាមរួចផុតពីសង្គ្រាមពាណិជ្ជកម្មរវាងអាមេរិក ចិន ដែលអាចប៉ះពាល់ដល់ខឿនសេដ្ឋកិច្ចវៀតណាម ហើយថែមទាំងនាំវៀតណាមក្លាយទៅជាអាជ្ញាកណ្តាលក្នុងសង្គ្រាមនេះ”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ