កាសែតអាល្លឺម៉ង់វាយតំលៃខ្ពស់ចំពោះយថាទស្សន៍សេដ្ឋកិច្ច និងទីផ្សារ មូលបត្រវៀតណាម
(VOVWORLD) - គេហទំព័រព័ត៌មានមូលបត្រ Börse-online.de របស់អាល្លឺម៉ង់ កាលពីថ្ងៃទី ២២ វិច្ឆិកាបានចុះផ្សាយអត្ថបទសរសេរដោយវាយតម្លៃខ្ពស់ចំពោះឱកាសរីកចម្រើននៃទីផ្សារមូលបត្រ និងខឿនសេដ្ឋកិច្ចវៀតណាម ក្នុងបរិបទដ៏លំបាក ដែលបណ្ដាលមកពីជំងឺកូវីដ១៩។
(រូបថត៖ VNA) |
អត្ថបទសរសេរបានវាយតម្លៃថា កំណើន សេដ្ឋកិច្ចនៃប្រទេសអាស៊ីអាគ្នេយ៍នេះអាចសម្រេចបាន ៨% នាឆ្នាំ ២០២២។ ដើម្បីលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជននោះ រដ្ឋាភិបាលវៀតណាមកំពុងធ្វើភាគហ៊ុនភារូបនីយកម្មមួយផ្នែកនៃសហគ្រាសរដ្ឋ និងចុះបញ្ជីសហគ្រាសទាំងនេះនៅលើទីផ្សារមូលបត្រ។ ប្រការនេះបានជួយវៀតណាមកាន់តែទាក់ទាញវិនិយោគិនបរទេសថែមទៀត។ នាពេលអនាគត រដ្ឋាភិបាលវៀតណាមមានគោលបំណងចង់ពន្លឿនការធ្វើកំណែទម្រង់ថែមទៀត។
អត្ថបទសរសេរសង្កត់ធ្ងន់ថា៖ វិនិយោគិនមានជំនឿជាក់ថា នា រយៈពេលប៉ុន្មានឆ្នាំខាងមុខវៀតណាមនឹងស្ថិតក្នុងក្រុមទីផ្សារទើបលេចចេញ។ ទោះបីបានវិនិយោគច្រើនហើយក៏ដោយ ប៉ុន្តែវិនិយោគិននៅតែមានគោលបំណងចង់ពង្រីកសកម្មភាពនៅវៀតណាមថែមទៀត។ វៀតណាមបានទាក់ទាញបណ្ដាក្រុមហ៊ុនបរទេសមកវិនិយោគមិនត្រឹមតែដោយសារតម្លៃពលកម្មចោកប៉ុណ្ណោះទេ ថែមទាំងជាទីផ្សារប្រើប្រាស់ទំនិញគួរឲ្យទាក់ទាញទៀតផង។ ទន្ទឹមនឹងនេះវិនិយោគិនក៏បានចាប់អារម្មណ៍ចំពោះការដែលរដ្ឋាភិបាលវៀតណាមមានការយល់ដឹងអំពីសារៈសំខាន់នៃទីផ្សារមូលបត្រចំពោះការអភិវឌ្ឍសេដ្ឋកិច្ចផងដែរ៕