កាសែតអាល្លឺម៉ង់វាយតំលៃខ្ពស់ចំពោះសាររបស់នាយករដ្ឋមន្ត្រីវៀតណាមនៅសម័យប្រជុំរបស់ អ.ស.ប.

កាសែតអាល្លឺម៉ង់វាយតំលៃខ្ពស់ចំពោះសាររបស់នាយករដ្ឋមន្ត្រីវៀតណាមនៅសម័យប្រជុំរបស់ អ.ស.ប. - ảnh 1
សន្ទរៈកថារបស់នាយករដ្ឋមន្ត្រីវៀតណាមនៅសម័យប្រជុំពេញអង្គលើកទី ៦៨ នៃមហាសន្និបាត អ.ស.ប. នាពេលថ្មីៗនេះបន្តទាក់ទាញបានការយកចិត្តទុកដាក់របស់សាធារណៈមតិអន្តរជាតិ។ (Image: nguyentandung.org)

(VOVworld) – សន្ទរៈកថារបស់នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Tan Dung នៅសម័យប្រជុំពេញអង្គលើកទី ៦៨ នៃមហាសន្និបាត អ.ស.ប. នាពេលថ្មីៗនេះ
បន្តទាក់ទាញបានការយកចិត្តទុកដាក់របស់សាធារណៈមតិអន្តរជាតិ។ ក្រោម
ចំណងជើងថា៖ “ពាក្យអំពាវនាវសន្តិភាពពីវៀតណាម” អត្ថបទសរសេលើកា
សែត “ប្រទេសអាល្លឺម៉ង់ថ្មី” ដែលបានចុះផ្សាយ នាថ្ងៃទី ២ តុលា បានអះអាងថា​៖
នាយករដ្ឋមន្ត្រី  Nguyen Tan Dung តាងនាមឲ្យ ប្រទេសដែលបានប្រឈមមុខនឹង
សង្គ្រាមនិងការបាត់បង់ដ៏ធំធេងក្នុងអតីតកាល។​ ដោយហេតុនេះ ការដែល នាយករដ្ឋមន្ត្រីវៀតណាមអំពាវនាវឲ្យសហគមន៍អន្តរជាតិនូវការខំប្រឹងប្រែង
អស់ពីកំលាំងកាយចិត្តរបស់ខ្លួនដើម្បីជៀសវាងជំលោះធានាសន្តិភាពហើយ
ថ្កោលទោសរាល់សកម្មភាពបង្កសង្គ្រម គឺជាប្រការត្រូវគិតគូរ។ កាសែតនេះ
ក៏បានជូន ដំណឹងអំពីគោលមាគ៌ាររបស់វៀតណាមគឺ៖ វៀតណាមត្រៀមខ្លួនជា
ស្រេចដោះស្រាយរាល់ជំលោះដោយសន្តិវិធីនិងសមស្របនឹងច្បាប់អន្តរជាតិ។

ការចូលរួមបណ្ដាសកម្មភាពរក្សាសន្តិភាពនៃ អ.ស.ប. របស់វៀតណាមគឺសំដៅ
ចែករំលែកប្រភពកំលាំងនិងបទពិសោធន៍ ក៏ដូជា សម្តែងអំណរគុណចំពោះមិត្ត
ភ័ក្រ្តអន្តរជាតិដែលបានជួយឧបត្ថម្ភវៀតណាមក្នុងការតស៊ូដណ្តើម ឯករាជ្យជាតិ
ឯកភាពប្រទេសជាតិនិងក្នុងកិច្ចការកាត់បន្ថយភាពក្រីក្រ។ កាសែតនេះក៏បាន
ដកស្រង់ពាក្សសំដី របស់នាយករដ្ឋមន្ត្រី Nguyen Tan Dung ដែលអំពាវនាវឲ្យ
សហគមន៍អន្តរជាតិឆ្ពោះទៅផែនការអភិឌ្ឍន៍មួយ​ក្រោយឆ្នាំ ២០១៥ រួមគ្នាជំរុញ
សន្តិភាព កាត់បន្ថយភាពក្រីក្រនិងការពារផែនដី។

នាថ្ងៃដ៏ដែល កាសែតអេឡិចត្រូនិកអាល្លឺម៉ង់ផ្សេងៗទៀតសុទ្ធតែចុះផ្សាយព័ត៌មាន
អត្ថបទសរសេ ក្នុងនោះ វាយតំលៃខ្ពស់ចំពោះសន្ទរៈកថារបស់នាយករដ្ឋ មន្ត្រី
Nguyen Tan Dung។ ជាពិសេស គេហទំព័រ “aseantoday.de” បានចុះផ្សាយរាល់
ព័ត៌មាននិងអត្ថបទទាក់ទិនដល់ព្រឹត្តិការណ៍នេះ ដូចជា៖ “វៀតណាម - ដៃគូពោ
ពេញទៅដោយការទទួលខុសត្រូវរបស់ អ.ស.ប.” ឬ “វៀតណាមអំពាវនាវដើម្បី
ពិភពលោកគ្មានភាពក្រីក្រមួយ” ជាដើម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ