កាសែតអាល្លឺម៉ង់ស្ងើចសរសើរចំពោះយុទ្ធសាស្ត្រប្រយុទ្ធប្រឆាំង Covid-19 របស់វៀតណាមប្រកបដោយប្រសិទ្ធភាព
(VOVWORLD) - កាសែត Frankfurt (FAZ) របស់អាល្លឺម៉ង់នាថ្ងៃទី ២ ខែមេសាបានចុះផ្សាយអត្ថបទសរសេរស្ដីពីយុទ្ធសាស្ត្រប្រយុទ្ធប្រឆាំងវីរុស SARS-CoV-2 ប្រកបដោយប្រសិទ្ធិភាពរបស់វៀតណាម។
អ្នកជំងឺដែលបានជាសះស្បើយពី Covid-19 នៅមន្ទីរពេទ្យត្រូពិកមជ្ឈិម សាខាទី ២ |
អត្ថបទសរសេរនេះ បានលើកឡើងអំពីរាល់វិធានការណ៍បង្ការ ប្រយុទ្ធប្រឆាំងជំងឺរាតត្បាតរបស់វៀតណាម តាំងពីដំណាក់កាលដំបូង រហូតដល់បច្ចុប្បន្នដូចជា៖ ការដាក់ឲ្យនៅដាច់ដោយឡែក ការព្យាបាលជាសះស្បើយជូនអ្នកជំងឺចំនួន ១៦ រូប ក្នុងដំណាក់កាលដំបូង ស្នើឲ្យប្រជាពលរដ្ឋពាក់ម៉ាស់ រក្សាគម្លាតពីគ្នា បិទភោជនីយដ្ឋាន ជាដើម ហើយនាពេលថ្មីៗនេះ គឺនាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc បានស្នើឲ្យដាក់នៅដាច់ដៅយឡែកសង្គម ក្នុងរយៈពេល ១៥ ថ្ងៃ។
អត្ថបទសរសេរនេះ បានសង្គត់ធ្ងន់ថា មូលហេតុមួយនៃជោគជ័យរបស់វៀតណាមក្នុងការប្រយុទ្ធប្រឆាំងរោគរាតត្បាតគឺការប្រមូលផ្ដុំកម្លាំងរបស់ប្រជាជនតាមរយៈយុទ្ធនាការមហាជន តាមរយៈសារទូរស័ព្ទ និងការឃោសនា។ ទន្ទឹមនឹងនេះ វៀតណាមក៏បានប្រើប្រាស់កម្មវិធីតាមទូរស័ព្ទស្មាតហ្វូន ដើម្បីរាយការណ៍សុខភាពរបស់ប្រជាជនផងដែរ៕