កាសែតអាល់ហ្សេរីចាត់ទុកវៀតណាមជាគំរូសេដ្ឋកិច្ចនិងសង្គម
(VOVWORLD) - អត្ថបទទាំងនេះបានលើកត្រដែតនូវអត្ថ ន័យនៃការបង្កើតនិងតួនាទីជាប្រវត្តិសាស្រ្តរបស់បក្សកុម្មុយ និស្តវៀតណាម និងលោកប្រធានហូជីមិញ ក្នុងរបត់នៃបដិ វត្តវៀតណាម។
ក្នុងប៉ុន្មានថ្ងៃថ្មីៗនេះ កាសែតនិងគេហទំព័រល្បីៗ ជាច្រើននៅអាល់ហ្សេរី ដូចជា Elmoujadhid (អតីតយុទ្ធជន), La tribune des lecteurs (វេទិកាអ្នកអាន), La tribune diplomatique international (វេទិកាការទូតអន្តរជាតិ), Algerie (ព្រឹត្តិការណ៍អាល់ហ្សេរី), Reporters (ទស្សនាវដ្តីអ្នកយកព័ត៌មាន), Algerie patriotique (ជន ជាតិអាល់ហ្សេរីស្នេហាជាតិ និងអាល់ហ្សេរី ៣៦០ ជាដើម បានចុះផ្សាយអត្ថបទជាច្រើនក្នុងឱកាសអបអរខួបលើកទី ៩០ នៃទិវាបង្កើតបក្សកុម្មុយនីស្តវៀតណាម (៣ កុម្ភៈ ១៩៣០ - ៣ កុម្ភៈ២០២០)។ អត្ថបទទាំងនេះបានលើកត្រដែតនូវអត្ថន័យនៃការបង្កើតនិងតួនាទីជាប្រវត្តិសាស្រ្តរបស់បក្សកុម្មុយនិស្តវៀតណាម និងលោកប្រ ធានហូជីមិញ ក្នុងរបត់នៃបដិវត្តវៀតណាម។ ទន្ទឹមជាមួយគ្នានេះ អត្ថបទទាំងអស់ក៏បានស្ងើចសរសើរអំពីសមិទ្ធិផលដែលវៀតណាមសម្រេចបាន បន្ទាប់ពីរយៈពេលជិត ៣៥ ឆ្នាំនៃការផ្លាស់ប្តូរថ្នី ក្រោមការដឹកនាំរបស់បក្សកុម្មុយនិស្តវៀតណាម ព្រមទាំងសម្តែងការកោតសរសើរចំពោះ ឋានៈរបស់វៀតណាមលើឆាកអន្តរជាតិ ដោយចាត់ទុកវៀតណាមជាគំរូសេដ្ឋកិច្ចនិងសង្គមសម្រាប់បណ្តាប្រទេសកំពុងអភិវឌ្ឍន៍ផង ដែរ។
ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅអាល់ហ្សេរី លោក Nguyen Thanh Vinh បានអះអាងថា អត្ថបទអំពីរវៀតណាមរបស់អ្នកនិពន្ធអាល់ហ្សេរីលើ បានរួមចំណែកជាវិជ្ជមានដល់ការលើកកម្ពស់រូបភាពរបស់វៀតណាមក៏ដូចជាការយល់ដឹងរបស់ប្រជា ជនអាល់ហ្សេរី ជាពិសេសយុវជនជំនាន់ក្រោយអំពីវៀតណាមនិងទំនាក់ទំនងរវាងប្រទេសទាំងពីរ។ តាមរយៈអត្ថបទទាំងនេះ ក៏បានសរបញ្ជាក់ពីមនោសញ្ចេតនារបស់ប្រជាជនអាល់ហ្សេរីដែលតែងតែគោរពនូវប្រពៃណីនិងមានតម្លៃក៏ដូចជាវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពរបស់ប្រជាជនវៀតណាមក្នុងបុព្វហេតុកសាងនិងអភិវឌ្ឍន៍ប្រទេសជាតិ៕