កាសែតអាហ្សង់ទីនបង្ហាញផលវិបាកនៃជាតិគីមីពុលពណ៌លឿងទុំ/Dioxin នៅវៀតណាម

កាសែតអាហ្សង់ទីនបង្ហាញផលវិបាកនៃជាតិគីមីពុលពណ៌លឿងទុំ/Dioxin នៅវៀតណាម - ảnh 1
កាសែតអាហ្សង់ទីនបង្ហាញផលវិបាកនៃជាតិគីមីពុលពណ៌លឿងទុំ/Dioxin នៅវៀតណាម

(VOV)_គេហទំព័រ Argen Press របស់អាហ្សង់ទីន នាថ្ងៃទី៤ កញ្ញា បានចុះ​ផ្សាយ​បទសរសេរ របស់អ្នកកាសែត Carlos Rivodo ដោយបង្ហាញនូវផលវិបាក​ដ៏ធ្ងន់ធ្ងរនៃជាតិគីមីពុលពណ៌លឿងទុំ/Dioxin ដោយកងទ័ពអាមេរិករោយនៅក្នុងសង្គ្រាមវៀតណាម។ ដោយប្រធានបទ៖ ជាតិគីមីពុលពណ៌លឿងទុំ/​Dioxin បទ​ឧក្រិដ្ឋចំពោះប្រជាជនវៀតណាម អ្នកកាសែត Carlos Rivodo បាន​សង្កត់ធ្ងន់ថា៖ ក្នុងសង្គ្រាមឈ្លានពាននៅវៀតណាម កងទ័ពអាមេរិក បានប្រើ​ប្រាស់បរិមាណគ្រាប់បែកនិងកាំភ្លើង ច្រើនជាង៤ដងបើប្រៀបនឹងដំណាក់កាលសង្គ្រាមលោកលើកទី២ បណ្ដាលអោយជនវៀតណាមចំនួន៣លាននាក់ត្រូវ​ស្លាប់ ​និង​៤លាននាក់រងរបួស។ ក្នុងដំណាក់កាលពីឆ្នាំ១៩៦១ដល់ឆ្នាំ១៩៧១ កងទ័ពអាមេរិក​បានប្រើប្រាស់ជាតិគីមីពុលពណ៌លឿងទុំ/Dioxin ជិត៤៦លានលីត្រនិងមនុស្សជាង៣លាននាក់ត្រូវរងឥទ្ធិពល។អ្នកនិពន្ធបានអះអាងថា៖នេះគឺជាបទឧក្រិដ្ឋមួយប្រឆាំង​នឹងមនុស្សលោក។ ប្រជាជនវៀតណាមកំពុងអំពាវនាវពិភពលោកទាំងមូលសាមគ្គី​ភាព តស៊ូ ប្រឆាំងនិងស្នើអោយជួយឧបត្ថម្ភដោះស្រាយផលវិបាកដោយជាតិគីមី​ពុលពណ៌លឿងទុំ/Dioxin ​៕

ប្រតិកម្មទៅវិញ

ផ្សេងៗ