កាសែតអេហ្ស៊ីបកោតសរសើរលោកប្រធានហូជីមិញ និងទំនាក់ទំនងវៀតណាម - អេហ្ស៊ីប

(VOVWORLD) -ក្នុងឱកាសរំលឹកខួបលើកទី ៥៥ ទិវាបង្កើតទំនាក់ទំនងការទូតរវាងវៀតណាម និងអេហ្ស៊ីបនោះ អ្នកកាសែតជនជាតិអេហ្ស៊ីប លោក Kamal Gaballah បាននិពន្ធអត្ថបទសរសេរ ក្រោមចំណងជើងថា"តាមស្នាមជើងលោកប្រធានហូជីមិញ" ដែលចុះផ្សាយលើកាសែតអេឡិចត្រូនិក Al-Ahram ថ្ងៃទី ១៤ ខែតុលា។ 
កាសែតអេហ្ស៊ីបកោតសរសើរលោកប្រធានហូជីមិញ និងទំនាក់ទំនងវៀតណាម - អេហ្ស៊ីប - ảnh 1អ្នកកាសែតជនជាតិអេហ្ស៊ីប លោក Kamal Gaballah បាននិពន្ធអត្ថបទសរសេរ ក្រោមចំណងជើងថា"តាមស្នាមជើងលោកប្រធានហូជីមិញ" 

ក្នុងអត្ថបទសរសេរនេះ អ្នកនិពន្ធ Kamal Gaballah បានអះអាងថា លោកប្រធានហូជីមិញបានលៃទុកសេចក្តីស្រឡាញ់ពិសេសជូនចំពោះអេហ្ស៊ីប ហើយលោកទទួលបានមនោសញ្ចេតនាស្រឡាញរាប់អាន និងកោតសរសើរពីសំណាក់ប្រជាជនរាប់លាននាក់នៅលើពិភពលោក និងប្រជាជន អេហ្ស៊ីប ហើយបានគេហៅថា "លោកអ៊ុំហូ"។

អត្ថបទសរសេរនេះ បានបញ្ជាក់ថា អេហ្ស៊ីបគឺជាប្រទេសមួយក្នុងចំណោមប្រទេសដំបូងគេនៅលើពិភពលោកដែលបានបង្កើតទំនាក់ទំនងការទូតយ៉ាង
ពេញលេញជាមួយវៀតណាមនាឆ្នាំ១៩៦៣។ ទំនាក់ទំនងទ្វេភាគីរវាងវៀតណាម - អេហ្ស៊ីប គឺជាទំនាក់ទំនងប្រវត្តិសាស្ត្រជាវិជ្ជមាន ដោយបានឃើញការអភិវឌ្ឍដែលមិនធ្លាប់មានពីមុនមកនា ឆ្នាំ២០១៧ និងឆ្នាំ ២០១៨ ព្រមទាំងផ្លាស់ប្ដូរគណប្រតិភូជាន់ខ្ពស់ និងការព្រមព្រៀងនានា ដើម្បីបង្កើនទំហំពាណិជ្ជកម្មទ្វេភាគីឲ្យទទួលបាន ១ ពាន់លានដុល្លារអាមេរិកនាឆ្នាំ២០២០។

អ្នកនិពន្ធក៏បានចង្អុលចេញនូវកម្លាំងចលករផ្សេងៗគ្នាជាច្រើនសម្រាប់ការ
អភិវឌ្ឍទំនាក់ទំនងទ្វេភាគីរវាងវៀតណាមនិងអេហ្ស៊ីប ។ ភាគីទាំងពីរសុទ្ធតែមានគោលបំណងចង់ពង្រីកពាណិជ្ជកម្ម និងជំរុញកិច្ចសហប្រតិបត្តិការលើ វិស័យកសិកម្ម ទេសចរណ៍ និងវប្បធម៌៕

ប្រតិកម្មទៅវិញ

ផ្សេងៗ