កសិផលវៀតណាមខិតខំប្រឹងប្រែងពង្រីកនៅទីផ្សារបារាំង

(VOVWORLD) -ផ្លែគូលេន ស្វាយ ស្រការនាគ ក្រូចថ្លុង ផ្លែប៊័រ ផ្លែដូងខ្ចី រួមជាមួយគ្រឿង ទេសដ៏ល្បីៗនៅតំបន់ត្រូពិចនឹងត្រូវបានតាំងបង្ហាញក្នុងសប្តាហ៍កកសិផលវៀត ណាមចាប់ពីថ្ងៃទី ២៦ មិថុនានៅផ្សារលក់ដុំ Rungis ជាយទីក្រុងប៉ារីស។
កសិផលវៀតណាមខិតខំប្រឹងប្រែងពង្រីកនៅទីផ្សារបារាំង - ảnh 1 កសិផលវៀតណាមខិតខំប្រឹងប្រែងពង្រីកនៅទីផ្សារបារាំង

មានសហគ្រាសកសិកម្មវៀតណាមចំនួនជាង៣០បានចូលរួមនៅក្នុងព្រឹត្តិការណ៍ ពិសេសនេះ។ នេះគឺជាលទ្ធផលនៃការត្រៀមរៀបចំក្នុងរយៈពេលជាង ១ ឆ្នាំរបស់ក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្មវៀតណាម ក្រសួងកសិកម្មនិង អភិវឌ្ឍន៍ ជនបទវៀតណាម រួមទាំងមជ្ឈមណ្ឌលពន្លឿនការវិនិយោគ ពាណិជ្ជកម្ម ទេសចរណ៍ទីក្រុងហាណូយ រួមសហការជាមួយផ្សារលក់ដុំ Rungis នៅប៉ារីស។

ថ្លែងមតិក្នុងពិធីបើកសម្ពោធនេះ លោក Layani ប្រធាននិងជាអគ្គនាយកផ្សារ Rungis បានវាយតម្លៃខ្ពស់ចំពោះគុណភាពនៃកសិផលវៀតណាម ជាពិសេស ផ្លែឈើស្រស់ដូចជាផ្លែគូលេនស្រការនាគនិងផ្លែដូងហើយលោកជឿជាក់យ៉ាង មុតមាំថាកសិផលវៀតណាមនឹងមានទីផ្សារជោគជ័យមិនត្រឹមតែនៅក្នុងប្រទេសបារាំងប៉ុណ្ណោះទេថែមទាំងនៅទ្វីបអឺរ៉ុបក៏ដូចជានៅទូទាំងពិភពលោកផងដែរ។

ផ្សារ Rungis ត្រៀមខ្លួនជាស្រេចរួមសហការជាមួយក្រុងហាណូយក្នុងការសាង សង់ផ្សារលក់ដុំដើម្បីឆ្លើយតបនឹងស្តង់ដារអឺរ៉ុបនិងធានានូវគុណភាពនិងពាណិជ្ជ សញ្ញាផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ