កែសម្រួលគោលនយោបាយវិនិយោគលើផ្លូវល្បឿនលឿនខាងជើង - ខាងត្បូងសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច

(VOVWORLD) - នាព្រឹកថ្ងៃនេះដែរ រដ្ឋសភាបានស្តាប់សេចក្តីព្រាងនៃសេចក្តីសម្រេចចិត្ត ស្តីពីយន្តការមួយចំនួននិងគោលនយោបាយហិរញ្ញវត្ថុ-ថវិកាពិសេស សម្រាប់រដ្ឋធានីហាណូយ និងពិភាក្សាតាមក្រុម អំពីខ្លឹមសារនេះផងដែរ។

នាព្រឹកថ្ងៃទី ៩ មិថុនា នៅសម័យប្រជុំពេញអង្គក្នុងក្របខ័ណ្ឌនៃសម័យប្រជុំលើកទី ៩ រដ្ឋសភាវៀតណាម នីតិកាលទី ១៤ រដ្ឋមន្រ្តីក្រសួងដឹកជញ្ជូន លោក Nguyen Van The បានដាក់ជូនរដ្ឋសភានូវសំណើរ កែសម្រួល គោលនយោបាយវិនិយោគនៃគម្រោងសាងសង់ផ្លូវល្បឿនលឿនមួយចំនួននៅលើខ្សែផ្លូវខាងជើង - ខាងត្បូង ប៉ែកខាងកើត ក្នុងដំណាក់កាល ២០១៧-២០២០។

យោងតាមលោករដ្ឋមន្រ្តី Nguyen Van The ការផ្លាស់ប្តូរទម្រង់វិនិយោគទៅជាការវិនិយោគសាធារណៈ នឹងដោះស្រាយការលំបាកយ៉ាងហ្មត់ចត់ ក្នុងការកៀរគរដើមទុនឥណទាននិងធានានូវវឌ្ឍនភាពការងារ។ ក្នុងរយៈពេលវែង ការពន្លឿនការបញ្ចប់និងដាក់ឱ្យដំណើរការគម្រោងនានា គឺជាលក្ខខណ្ឌចាំបាច់មួយដើម្បីលើកកម្ពស់ការប្រកួតប្រជែងនិងទាក់ទាញធនធានវិនិយោគក៏ដូចជាអភិវឌ្ឍសេដ្ឋកិច្ច-សង្គម។

នាព្រឹកថ្ងៃនេះដែរ រដ្ឋសភាបានស្តាប់សេចក្តីព្រាងនៃសេចក្តីសម្រេចចិត្ត ស្តីពីយន្តការមួយចំនួននិងគោលនយោបាយហិរញ្ញវត្ថុ-ថវិកាពិសេស សម្រាប់រដ្ឋធានីហាណូយ និងពិភាក្សាតាមក្រុម អំពីខ្លឹមសារនេះផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ