កាហ្សាក់ស្តង់អនុម័តកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីវៀតណាម-EAEU
|
ប្រធានាប្រធានាធិបតីកាហ្សាក់ស្តង់ Nursultan Nazabayev |
(VOVworld)-នាថ្ងៃទី២៤កុម្ភៈ ប្រធានាធិបតីកាហ្សាក់ស្តង់ Nursultan Nazabayev បាន ចុះហត្ថលេខាផ្សព្វផ្សាយច្បាប់អនុម័តលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) រវាង វៀតណាមនិងសម្ព័ន្ធសេដ្ឋកិច្ចអាស៊ី-អឺរ៉ុប(EAEU)។ កិច្ចព្រមព្រៀង នេះត្រូវបានចុះ
ហត្ថលេខានៅក្រុង Burabay ប្រទេសកាហ្សាក់ស្តង់នាថ្ងៃទី២៩ ឧសភាឆ្នាំ២០១៥ សំដៅបង្ករលក្ខណៈងាយស្រួលសម្រាប់ទំនាក់ទំនងពាណិជ្ជ កម្មនិងវិនិយោគទ្វេ
ភាគី។តាមកិច្ចព្រមព្រៀងនេះ ទំនាក់ទំនងពាណិជ្ជកម្មរវាង ប្រទេសជាសមាជិក
EAEU រួមមានរុស្ស៊ី ប៉ែឡារុស កាហ្សាក់ស្តង់ អាមេនី កៀហ្ស៊ីស៊ីស្ថាន និងវៀតណាម
ដែលទទួលបានការ លើកលែងពន្ធសម្រាប់ទំនិញ ស្ទើរតែគ្រប់ប្រភេទ។ កិច្ចព្រម
ព្រៀងនេះក៏បានអនុវត្តរាល់វិធានការគាំពាប្រឆាំងការលក់បង្ខូចតម្លៃនិងបង់សំណង
តាមសេចក្តីកំណត់របស់អង្គការ ពាណិជ្ជកម្មពិភពលោក (WTO)។នេះជាកិច្ចព្រម
ព្រៀង FTA ដំបូងរវាង EAEU ជាមួយប្រទេសមួយផងដែរ៕