កាហ្សាក់ស្ថានបានប្រឈមមុខនឹងលទ្ធិភេរវកម្មអន្តរជាតិ
(VOVWORLD) - នៅថ្ងៃទី១០ ខែមករា មេដឹកនាំនៃអង្គការសន្ធិសញ្ញាសន្តិសុខសមូហភាព (CSTO) រួមមាន រុស្ស៊ី កាហ្សាក់ស្ថាន អាមេនី បេឡារុស កៀហ្ស៊ីស៊ីស្ថាន និងតាជីគីស្ថាន បានបើកកិច្ចប្រជុំវិសាមញ្ញតាមប្រព័ន្ធវីដេអូ ដើម្បីពិភាក្សាអំពីវិធានការសំដៅរក្សាស្ថិរភាពស្ថានការណ៍នៅកាហ្សាក់ស្ថាន។
ប្រធានាធិបតីរុស្ស៊ីលោក Putin ចូលរួមកិច្ចប្រជុំវិសាមញ្ញជាមួយមេដឹកនាំ CSTO នៅថ្ងៃទី១០ ខែមករា។ (រូបថត៖ Reuters)
|
អញ្ជើញថ្លែងនៅទីនេះ ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បានសង្កត់ធ្ងន់ថា ប្រទេសកាហ្សាក់ស្ថានកំពុងប្រឈមមុខនឹងលទ្ធិភេរវកម្មអន្តរជាតិ ហើយបានសង្កត់ធ្ងន់លើការពិតជាក់ស្ងែងដែលបង្ហាញថា CSTO អាចឆ្លើយតបយ៉ាងឆាប់រហ័សនិងម៉ឺងម៉ាត់។ កងកម្លាំងរក្សាសន្តិភាពនិងឯកភាពរបស់អង្គការ CSTO ត្រូវបានបញ្ជូនទៅកាន់កាហ្សាក់ស្ថាន។
នៅក្នុងកិច្ចប្រជុំនេះ ប្រធានាធិបតីកាហ្សាក់ស្ថាន លោក Kassym-Jomart Tokaev បានអះអាងថា ប្រទេសសាធារណរដ្ឋនេះបានជួបប្រទះនឹងវិបត្តិដ៏ធំបំផុត ក្នុងប្រវត្តិសាស្ត្រឯករាជ្យអស់រយៈពេល ៣០ឆ្នាំរបស់ខ្លួន។ ទោះជាយ៉ាងណាក៏ដោយ សណ្តាប់ធ្នាប់រដ្ឋធម្មនុញ្ញនៅកាហ្សាក់ស្ថានត្រូវបានស្តារឡើងវិញ ហើយការគំរាមកំហែងដ៏គ្រោះថ្នាក់ចំពោះសន្តិសុខប្រទេសត្រូវបានទប់ស្កាត់៕