កាហ្សាក់ស្ថានប្រកាសកាន់ទុក្ខជាតិ រំលឹកវិញ្ញាណក្ខន្ធ​ជនរងគ្រោះនៃ​ចលាចលហិង្សា

(VOVWORLD) - នៅថ្ងៃទី ៨ ខែមករា លេខាធិការសារព័ត៌មាននៃការិយាល័យប្រធានាធិបតីកាហ្សាក់ស្ថាន លោក Berik Uali បានជូនដំណឹងថា លោកប្រធានាធិបតី Kassym-Jomart Tokayev បានប្រកាស ថ្ងៃទី ១០ ខែមករា ឆ្នាំ ២០២២ ជាថ្ងៃកាន់ទុក្ខជាតិ រំលឹកវិញ្ញាណក្ខន្ធជនរងគ្រោះនៃចលាចលហិង្សាកាលពីសប្តាហ៍មុន។
កាហ្សាក់ស្ថានប្រកាសកាន់ទុក្ខជាតិ រំលឹកវិញ្ញាណក្ខន្ធ​ជនរងគ្រោះនៃ​ចលាចលហិង្សា - ảnh 1ចលាចលហិង្សានៅទីក្រុង Almaty ប្រទេសកាហ្សាក់ស្ថាន ថ្ងៃទី៥ ខែមករា ឆ្នាំ២០២២។ (រូបថត៖ AFP/TTXVN)

យោងតាមក្រសួងមហាផ្ទៃកាហ្សាក់ស្ថាន មានបុគ្គលិកសន្តិសុខយ៉ាងហោចណាស់ចំនួន ១៨នាក់បានស្លាប់ និងជាង៧៤០នាក់ទៀតរងរបួសនៅក្នុងចលាចលហិង្សា។ កងកម្លាំងមានសមត្ថកិច្ចកាហ្សាក់ស្ថានបានចាប់ខ្លួនមនុស្សចំនួន ៤.៤០៤នាក់។ បាតុកម្មហិង្សាបានកើនឡើងនៅតំបន់ជាច្រើនក្នុងប្រទេសកាហ្សាក់ស្ថាន ដើម្បីប្រឆាំងនឹងការដំឡើងថ្លៃឥន្ធនះជាតិ។ អស្ថេរភាពសន្តិសុខបានបង្ខំឱ្យលោកប្រធានាធិបតី Tokaev ប្រកាសភាពអាសន្ន នៅក្នុងខេត្ត/ក្រុងសំខាន់ៗជាច្រើន រួមទាំងខេត្ត Mangistau ទីក្រុង Almaty និងរដ្ឋធានី Nur-Sultan ផងដែរ។

នៅចំពោះមុខនឹងស្ថានការណ៍អំពើហិង្សាកាន់តែកើនឡើង ដែលត្រូវបានចាតទុកថា បង្កឡើងដោយក្រុមភេរវករនៅពីក្រោយឆាកនោះ លោកប្រធានាធិបតី Tokaev នៅយប់ថ្ងៃទី ៥ ខែមករា ត្រូវស្នើរសុំការគាំទ្រពីប្រទេសជាសមាជិកនៃអង្គការសន្ធិសញ្ញាសន្តិសុខរួម (CSTO)។ មេដឹកនាំកាហ្សាក់ស្ថានរូបនេះ បានជឿជាក់ថា ក្រុមភេរវករដែលកំពុងប្រតិបត្តិការនៅក្នុងប្រទេសនេះ បានទទួលការបណ្តុះបណ្តាលនៅឯបរទេស ដូច្នេះហើយអាចចាត់ទុកថាជាអំពើភេរវកម្មអន្តរជាត៕

 

ប្រតិកម្មទៅវិញ

ផ្សេងៗ