កីឡាករ កីឡាការិនីជាង២.៣០០នាក់ចូលរួមទិវា Olympic

កីឡាករ កីឡាការិនីជាង២.៣០០នាក់ចូលរួមទិវា Olympic - ảnh 1
ទិដ្ឋភាពនៃពិធីបើក (រូបថតៈ កាសែត Thua Thien-Hue)


(VOVworld)-នាថ្ងៃ២២មិថុនា នៅមជ្ឃមណ្ឌលវប្បធម៌ព័ត៌មានខេត្ត Thua Thien –Hue
បានប្រព្រឹត្តទៅទិវា Olympic វៀតណាម ២០១៤ ក្នុងឱកាសរំលឹកខួបើកទី១២០ នៃ
ទិវា បង្កើតចលនា Olympic ទំនើប (២៣មិថុនា​១៨៩៤-២៣មិថុនា២០១៤)។ គោល
ដៅនៃទិវានេះគឺ “មានសុខភាពដើម្បីកសាងនិងការពារមាតុប្រទេស” “មានសុខ
ភាព ដើម្បីការពារបូរណភាពដែនដីដែនសមុទ្រដ៏ពិសិដ្ឋរបស់មាតុប្រទេស”។ ថ្លែងមតិក្នុងពិធី
អគ្គ​នាយកដ្ឋានអប់រំកាយកីឡា និងជាអនុប្រធានគណៈកម្មាធិការ Olympic Vuong
Bich Thang បានសង្កត់ធ្ងន់ថា ទិវា Olympic ជាទិវាប្រចាំឆ្នាំរបស់ពិភពលោក សំដៅ
អនុវត្តន៍ គោលដៅ រួមចំណែកចូលក្នុងការកសាងពិភពលោកមួយសន្តិភាព សម្បូរុង
រឿង និងល្អ ជាងតាមរយៈការអប់រំជំនាន់យុវវ័យ ដោយឈរលើស្មារតីកីឡា មិន
រើងអើងវណ្ណៈ។ បន្ទាប់ពីពិធីបើក ថ្នាក់ដឹកនាំខេត្ត Thua Thien Hue រួមជាមួយកីឡា
ករ កីឡាការិនី ជាង ២.៣០០ នាក់បានរត់ដោយថ្មើរជើងសំដៅជួយជ្រោមជ្រែងទិវា
Olympic តាមបណ្តា វិថី របស់ទីក្រុង Hue៕

ប្រតិកម្មទៅវិញ

ផ្សេងៗ