កីឡាការិនី Quach Thi Lan ឈ្នះមេដាយមាសលើវិញ្ញាសារត់ ៤០០ ម៉ែត្រផ្លោះរបងផ្នែកនារី

(VOVWORLD) -ឈានចូលវគ្គផ្តាច់ព្រ័ត្រ រត់ ៤០០ ម៉ែត្រផ្លោះរបងផ្នែកនារី ជាមួយគូប្រកួតជើងខ្លាំងមកពី ប្រទេសកាតា ឥណ្ឌា ជប៉ុន និងចិននោះ កីឡាការិនី Quach Thi Lan ត្រូវបានវាយតម្លៃខ្ពស់បំផុត ដោយទទួលបានស្នាដៃឈ្នះមេដាយប្រាក់នៅក្នុងមហោស្រពកីឡាអាស៊ី។
កីឡាការិនី Quach Thi Lan ឈ្នះមេដាយមាសលើវិញ្ញាសារត់ ៤០០ ម៉ែត្រផ្លោះរបងផ្នែកនារី - ảnh 1 កីឡាការីនីវៀតណាមQuach Thi Lan (កណ្តាល) (រូបថត៖ កាសែត Sai Gon)

កីឡាការីនីវៀតណាម Quach Thi Lan បានឈ្នះមេដាយមាសលើវិញ្ញាសារត់ ៤០០ ម៉ែត្រផ្លោះរបងផ្នែកនារីនៃពានរង្វាន់អត្តពលកម្មជើងឯកអាស៊ី ឆ្នាំ ២០១៩ ដែលបានប្រព្រឹត្តិទៅនាយប់ថ្ងៃទី ២២ ខែមេសា នៅ ទីក្រុងដូហា កាតា ។ ឈានចូលវគ្គផ្តាច់ព្រ័ត្រ រត់ ៤០០ ម៉ែត្រផ្លោះរបងផ្នែកនារី ជាមួយគូប្រកួតជើងខ្លាំងមកពី ប្រទេសកាតា ឥណ្ឌា ជប៉ុន និងចិននោះ កីឡាការិនី Quach Thi Lan ត្រូវបានវាយតម្លៃខ្ពស់បំផុត ដោយទទួលបានស្នាដៃឈ្នះមេដាយប្រាក់នៅក្នុងមហោស្រពកីឡាអាស៊ី។ ជាក់ស្ដែង ក្នុងការប្រកួតនេះ កីឡាការិនី Quach Thi Lan ទទួលបានជ័យជំនះ ដោយប្រើថេរវេលា៥៦ វិនាទី បន្ទាប់មកគឺកីឡាការិនី Jamal Aminat (បារ៉ែន) ដោយប្រើថេរវេលា៥៦ វិនាទី ៣៩។

ពានរង្វាន់អត្តពលកម្មជើងឯកអាស៊ីឆ្នាំ២០១៩ បានប្រព្រឹត្តិទៅចាប់ពីថ្ងៃទី ២១ ដល់ថ្ងៃទី ២៥ ខែមេសា។ ក្រុមជម្រើសជាតិវៀតណាមចូលរួមព្រឹត្តិការណ៍នេះ មានសមាជិកចំនួន ១២ នាក់៕

ប្រតិកម្មទៅវិញ

ផ្សេងៗ