កីឡាករបាល់ទាត់ Futsal វៀតណាមដំបូងចូលរួមយុទ្ធនាការបង្ការប្រយុទ្ធ ប្រឆាំងជំងឺ Covid-19 របស់ AFC

(VOVWORLD) - ក្នុងយុទ្ធនាការលើកកំពស់ការយល់ដឹងរបស់សហគមន៍ក្នុងការបង្ការប្រយុទ្ធប្រឆាំងជំងឺឆ្លង Covid-19 ដោយឈ្មោះថា #BreakTheChain សហ ព័ន្ធបាល់ទាត់អាស៊ី (AFC) បានជ្រើសរើសកីឡាករបាល់ទាត់ Futsal វៀត ណាមឈ្មោះ Nguyen Minh Tri ចូលរួម។
កីឡាករបាល់ទាត់ Futsal វៀតណាមដំបូងចូលរួមយុទ្ធនាការបង្ការប្រយុទ្ធ ប្រឆាំងជំងឺ Covid-19 របស់ AFC - ảnh 1 កីឡាករ Nguyen Minh Tri ផ្ញើរសារតាមរយៈវីដេអូឃ្លីបក្នុងយុទ្ធនាការនេះ។

ក្នុងសាររបស់ខ្លួន កីឡាករ Nguyen Minh Tri ដែលធ្លាប់ទទួលបាន ពានរង្វាន់គ្រាប់បាល់ប្រាក់ Futsal វៀតណាមឆ្នាំ២០១៦ បានចែករំលែកថា នេះជាពេលវេលាដ៏លំបាក។ Covid-19 បានប៉ះពាល់ទៅលើជីវភាពរស់នៅ របស់មនុស្សគ្រប់រូប។ សាលារៀនត្រូវបិទ សកម្មភាពសេដ្ឋកិច្ចត្រូវជាប់ គាំង។ ប៉ុន្តែ យើងត្រូវតែខិតខំប្រឹងប្រែងជំនះពុះពារលើសម្ពាធនោះ ហើយ សាមគ្គីគ្នាដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងនេះ។

មានវត្តមានក្នុងយុទ្ធនាការនេះដែរ គ្រូបង្វឹកក្រុមបាល់ទាត់នារីជម្រើស ជាតិបារ៉ែនលោក Khaled Al Harban និងកីឡាករ Li Shenglong របស់ចិន ក៏បានផ្ដល់អនុសាសន៍ស្ដីពីវិធានការបង្ការទប់ស្កាត់ជំងឺឆ្លង ព្រមទាំងជូន ពរមនុស្សគ្រប់រូបឲ្យមានសុខភាពល្អ ហើយបន្តសាមគ្គីគ្នាដើម្បីយកឈ្នះ លើជំងឺឆ្លង Covid-19 ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ