កូឡុំប៊ីដាស់តឿនឲ្យអ.ស.បចាប់ផ្ដើមឃ្លាំមើលកិច្ចព្រមព្រៀងយ៉ាងឆាប់រហ័ស

កូឡុំប៊ីដាស់តឿនឲ្យអ.ស.បចាប់ផ្ដើមឃ្លាំមើលកិច្ចព្រមព្រៀងយ៉ាងឆាប់រហ័ស - ảnh 1
កងកម្លាំងប្រដាប់អាវុធបដិវត្តន៍កូឡុំប៊ី (រូបថត៖AFP)

(VOVworld) - ថ្លែងមតិនាថ្ងៃទី១៩ សីហា ស្នងការខ្ពស់សន្តិភាពកូឡុំប៊ីលោក
Sergio Jaramillo បានសង្កត់ធ្ងន់ថា ក្រុមអ្នកឃ្លាំមើលរបស់អ.ស.បចាំបាច់ត្រូវចាប់
ផ្ដើមធ្វើសកម្មភាព ចាប់តាំងពីពេលប្រព្រឹត្តទៅការបោះប្រជាមតិអំពីកិច្ចព្រមព្រៀង
សន្តិភាពសំដៅបញ្ចប់សង្គ្រាមស៊ីវិល សំដៅធានាឲ្យប្រជាជនកូឡុំប៊ីទៅបោះឆ្នោត
ដោយសេរីភាព។លោកបានឲ្យដឹងថែមទៀតថា ក្រុមអ្នកឃ្លាំមើលនេះ រួមមាន
សមាជិកចំនួន៤រយ៥០នាក់ ហើយក្រុមដំបូងបានទៅកាន់កូឡុំប៊ី។
តាមកិច្ចព្រមព្រៀងឈប់បាញ់ដែលត្រូវបានចុះហត្ថលេខានាថ្ងៃទី២៣ មិថុនា
 កន្លងទៅនៅគុយបាថា រដ្ឋាភិបាលកូឡុំប៊ីនិងតំណាងកងកម្លាំងប្រដាប់អាវុធ
បដិវត្តន៍កូឡុំប៊ី (FARC) សន្យាថា នឹងបោះបង់ចោលអំពើហឹង្សា ហើយដេញតាម
វិធានការនយោបាយដោយឈរលើគោលការណ៍ប្រជាធិបតេយ្យនិងសេរីភាព។
ភាគីទាំងពីរក៏បានសំរេចលើកាលកំណត់នៃការរំសាយអាវុធក្នុងរយៈពេល១៨០
ថ្ងៃចាប់តាំងពីថ្ងៃចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពចុងក្រោយ។ភាគីទាំង
ពីរក៏បានឯកភាពលើយន្តការឃ្លាំមើលត្រីភាគី​ដោយមានភាគីទី៣គឺក្រុមអ្នកឃ្លាំ
មើលរបស់អ.ស.ប៕

ប្រតិកម្មទៅវិញ

ផ្សេងៗ