កីឡាវៀតណាមទទួលបានសំបុត្រចំនួន ៥ ដើម្បីចូលរួម ក្នុងព្រឹត្តិការណ៍អូឡាំពិក យុវជនវ័យក្មេង ឆ្នាំ ២០១៨
(VOVWORLD) - គិតមកដល់ពេលនេះ កីឡាវៀតណាមបានប្រាកដជាទទួលបានសំបុត្រចំនួន៥ ដើម្បីចូលរួមអូឡាំពិកនៅក្នុងទីក្រុង Buenos Aires ប្រទេសអាហ្សង់ទីន នៅ ខែតុលា ខាងមុខ។
កីឡាវៀតណាមទទួលបានសំបុត្រចំនួន ៥ ដើម្បីចូលរួម ក្នុងព្រឹត្តិការណ៍អូឡាំពិក យុវជនវ័យក្មេង ឆ្នាំ ២០១៨ |
ក្នុងការប្រកួតកីឡាលើកដុំដែកយុវជនវ័យក្មេងពិភពលោកកាលពីខែមេសា ឆ្នាំ ២០១៧ កីឡាការិនីលើកទំងន់ចំនួន ៦ នាក់ បានប្រកួតយ៉ាងល្អបំផុត និង ជាប់ចំណាត់ថ្នាក់ទី ១៤ និងស្ថិតនៅក្នុងចំណោមក្រុម ដែលមានចំណាប់ថ្នាក់ពី ៨ ទៅឡើង ទី១៥ ដើម្បីដណ្តើមបានសំបុត្រមួយសំរាប់កីឡាការិនី។រីឯ កីឡាការិនី ផ្នែកប្រដាល់ Boxing ទទួលបានស្នាដៃដ៏ឆ្នើម ដោយឈ្នះមេដាយប្រាក់ជា ប្រវត្តិសាស្ត្រ ក្នុងការប្រកួតពានរង្វាន់ Boxing ពិភពលោកសំរាប់ ស្ត្រីវ័យក្មេងនៅប្រទេសឥណ្ឌា ។ កីឡាករិនី Kim Ngan ផ្នែកកីឡា Teakwondo វ័យក្មេងក៏ទទួលបានសំបុត្រមួយ រួមទាំង កីឡាករិនី Pham Nhu Phuong និង កីឡាករ Nguyen Van Khanh Phong ផ្នែកកាយសម្ព័ន្ធ ក៏ទទួលបានសំបុត្រចំនួន ២ ទៀត ដើម្បីចូលរួម ព្រឹត្តិការណ៍អូឡាំពិក ឆ្នាំ២០១៨ នេះផងដែរ៕