កីឡាអូឡាំពិកប៉ារីសឆ្នាំ ២០២៤៖ មិនលើកលែងលទ្ធភាពផ្លាស់ប្ដូរទីតាំងរៀបចំពិធីបើក
(VOVWORLD) - តាមនោះ ទីតាំងរៀបចំពិធីបើកអាចនឹងផ្លាស់ប្តូរពី ទន្លេ Seine តាមគម្រោងទៅទីតាំងផ្សេងទៀត ដូចជាពហុកីឡដ្ឋានជាតិជាដើម។
ពិធីត្រូវបានរៀបចំឡើងនៅទន្លេ Seine ក្នុងទម្រង់ដែលមិនធ្លាប់មានតាំងពីមុនមក។ រូបថត៖ Thu Ha/TTXVN |
នាថ្ងៃទី ១៥ មេសា ប្រធានាធិបតីបារាំងលោក Emmanuel Macron បានលើកឡើងជាលើកដំបូងអំពីលទ្ធភាពផ្លាស់ប្តូរទីតាំងរៀបចំពិធីបើកការប្រកួតកីឡាអូឡាំពិក ២០២៤នាខែកក្កដាខាងមុខ ប្រសិនបើលេចចេញគ្រោះអាសន្នសន្តិសុខ។ តាមនោះ ទីតាំងរៀបចំពិធីបើកអាចនឹងផ្លាស់ប្តូរពី ទន្លេ Seine តាមគម្រោងទៅទីតាំងផ្សេងទៀត ដូចជាពហុកីឡដ្ឋានជាតិជាដើម។
ចែករំលែកជាមួយវិទ្យុ RMC និងទូរទស្សន៍ BFM ស្ដីពីផែនការរៀបចំពិធីបើកនាថ្ងៃទី ២៦ កក្តាខាងមុខ លោកប្រធានាធិបតី Emmanuel Macron ជឿជាក់ថា ពិធីត្រូវបានរៀបចំឡើងនៅទន្លេ Seine ក្នុងទម្រង់ដែលមិនធ្លាប់មានតាំងពីមុនមក នឹងទទួលបានជោគជ័យ ជាមួយនឹងផែនការដែលមានទូកប្រហែល ១៦០ គ្រឿងនឹងជូនប្រតិភូកីឡាករដង្ហែតាមដងទន្លេប្រវែង៦គីឡូម៉ែត្រ។ ទោះបីជាយ៉ាងណាក៏ដោយ ថ្នាក់ដឹកនាំបារាំងបាននិយាយថា គណៈចាត់តាំងនៅតែត្រូវត្រៀមផែនការបម្រុង ជាពិសេសប្រសិនបើអាជ្ញាធរជឿជាក់ថាមានគ្រោះអាសន្នថា ព្រឹត្តិការណ៍រងការវាយប្រហារភេរវកម្ម៕