ខែកំពូល “ដើម្បីជនក្រីក្រ” ឆ្នាំ ២០២១៖ បំផុសស្មារតីជួយទំនុកបំរុងគ្នាទៅវិញទៅមក
(VOVWORLD) - ថ្ងៃទី ១៧ ខែតុលាគឺជាថ្ងៃចាប់ផ្តើមនៃខែកំពូល “ដើម្បីជនក្រីក្រ”។
អនុប្រធានគណៈកម្មាធិការមជ្ឈឹមរណសិរ្សមាតុភូមិវៀតណាមលោកស្រី Truong Thi Ngoc Anh បានចូលរួមពិធីប្រគល់ផ្ទះសាមគ្គីភាពជូនជនក្រីក្រនៅឃុំ Pa Co ស្រុក Mai Chau ខេត្ត Hoa Binh (រូបថត៖ daidoanket.vn) |
ខែកំពូលសម្រាប់ប្រជាជនក្រីក្រនឹងមានរយៈពេលរហូតដល់ថ្ងៃទី ១៨ ខែវិច្ឆិកាឆ្នាំ ២០២១ ក្នុងគោលបំណងបង្កើតប្រភពកម្លាំងជួយគ្រួសារក្រីក្រ ហៀបនឹងក្រីក្រ ប្រជាជនមានស្ថានភាពលំបាក មនុស្សដែលរងការខូចខាតដោយសារជំងឺរាតត្បាតនិងគ្រោះធម្មជាតិ។ ក្នុងអំឡុងខែកំពូល រណសិរ្សមាតុភូមិវៀតណាមនៅគ្រប់កម្រិតបានកៀងគរសហគ្រិន ធុរកិច្ច សមូហភាពនិងបុគ្គលម្នាក់ៗដើម្បីរួមចំណែកក្នុងមូលនិធិ “ដើម្បីជនក្រីក្រ”។
យោងតាមអនុប្រធានគណៈកម្មាធិការមជ្ឈឹមរណសិរ្សមាតុភូមិវៀតណាមលោកស្រី Truong Thi Ngoc Anh ក្នុងរយៈពេល ២ ឆ្នាំកន្លងមក ទោះបីរងផលប៉ះពាល់យ៉ាងខ្លាំងពីការរីករាលដាលនៃជំងឺកូវីដ ១៩ ក៏ដោយ ប៉ុន្តែអង្គភាព សាជីវកម្ម សប្បុរសជននៅក្នុងប្រទេសតែងតែ រួមដំណើរនិងគាំទ្រជនក្រីក្រនិងប្រជាជនក្នុងកាលៈទេសៈលំបាក។ ក្នុងរយៈពេល ៩ ខែដើមឆ្នាំ ២០២១ រណសិរ្សមាតុភូមិវៀតណាមបានប្រមូលមូលនិធិ “ដើម្បីជនក្រីក្រ” និងសន្តិសុខសង្គមជាមួយទឹកប្រាក់ជាង ២.៥៧០ ពាន់លានដុង។ រណសិរ្សគ្រប់ជាន់ថ្នាក់បានគាំទ្រការសាងសង់និងជួសជុលផ្ទះមហាសាមគ្គីចំនួន ១៣.២៥០ ខ្នង។ ទន្ទឹមនឹងនេះ ប្រជាជនក្រីក្ររាប់លាននាក់និងប្រជាជនដែលជួបការលំបាកយ៉ាងខ្លាំងបានទទួលការពិនិត្យនិងព្យាបាលនិងទទួលថ្នាំបង្ការប្រឆាំងនឹងការរីករាលដាលនៃជំងឺកូវីដ ១៩៕