ខែកម្មករ ២០២០៖ រក្សាការងារនិងស្ថេរភាពប្រាក់ចំណូលសម្រាប់កម្មករនិយោជិត

(VOVWORLD) - នៅក្នុងខែកម្មករឆ្នាំនេះ  អង្គការសហជីពបានអនុវត្តសកម្ម ភាពដូចជា៖ ការពិភាក្សា ការសន្ទនារវាងបុគ្គលិកសហជីពនិងអាជ្ញាធរនិយោជក រួមទាំងដាក់ចេញនូដំណោះស្រាយដើម្បីដោះស្រាយបញ្ហាបន្ទាន់ក្នុងកម្មករ និយោ ជិត។ 
ខែកម្មករ ២០២០៖ រក្សាការងារនិងស្ថេរភាពប្រាក់ចំណូលសម្រាប់កម្មករនិយោជិត - ảnh 1លោក Kieu Ngoc Vu អនុប្រធានសហព័ន្ធសហជីពពលករទីក្រុងហូជីមិញបានប្រគល់អំណោយដល់កម្មករដែលមានស្ថានភាពលំបាក (រូបថតៈ TTXVN)

ខែកម្មករ ដោយសហព័ន្ធសហជីពពលករវៀតណាមបំផុសឡើង ដែលត្រូវបានរៀបចំឡើងលើទូទាំងប្រទេស នៅខែឧសភារៀងរាល់ឆ្នាំ ចាប់ផ្តើមពីឆ្នាំ ២០១៣ មក ដោយមានគោលដៅ ថែរក្សា ការពារសិទ្ធិនិងផលប្រយោជ ន៍ស្របច្បាប់របស់កម្មករ បុគ្គលិកនិងនិយោជិត ក៏ដូចជា កសាងទំនាក់ទំនងការងារប្រកបដោយសុខដុមរមនា ស្ថិរភាពនិងរីកចម្រើននៅក្នុងសហគ្រាស។

នៅក្នុងខែកម្មករឆ្នាំនេះ  អង្គការសហជីពបានអនុវត្តសកម្មភាពដូច ជា៖ ការពិភាក្សា ការសន្ទនារវាងបុគ្គ លិកសហជីពនិងអាជ្ញាធរនិយោជក រួមទាំងដាក់ចេញនូដំណោះស្រាយដើម្បីដោះស្រាយបញ្ហាបន្ទាន់ក្នុងកម្មករនិយោជិត។ លោក Vu Manh Tiem អនុប្រធានគណៈកម្មាធិការឃោសនាការនៃសហព័ន្ធសហជីពពលករវៀត ណាមបាននិយាយថាៈ សហជីពវៀតណាមកំពុងរួមសហការជាមួយក្រសួងស្ថាប័ននានា ដើម្បីធ្វើស្ថិតិចំនួនពលករត្រូវបាត់បង់ការងារ និងបញ្ឈប់ការងារជាបណ្តោះអាសន្ន ដោយសារជំងឺរាតត្បាត COVID-19 ដើម្បីអនុវត្តកញ្ចប់សុខុមាលភាពរបស់រដ្ឋាភិបាលជូនដល់កម្មករ និយោជិតក្នុងខែកម្មករនេះតែម្តង៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ