ខាងក្រៅជំនួបកំពូលរុស្ស៊ី - អាមេរិក៖ មជ្ឈដ្ឋានអ្នកវិភាគវាយតម្លៃយ៉ាង ប្រយ័ត្នប្រយែង
(VOVWORLD) -នាថ្ងៃទី ១៦ កក្កដា ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin និងសមភាគីអាមេរិកលោក Donald Trump មានជំនួបនៅប្រទេសហ្វាំងឡង់នៅក្នុងសន្និសីទកំពូលជាលើកដំបូងរវាងថ្នាក់ដឹកនាំទាំងពីររូបនេះ ក្នុងកលៈទេសៈទំនាក់ទំនងទ្វេភាគីកំពុងធ្លាក់ចុះដល់កម្រិតទាបបំផុត ចាប់តាំងពីសង្គ្រាមត្រជាក់មក។
ប្រធានាធិបតីអាមេរិកលោក Donald Trump (ឆ្វេង) និងសមភាគីរុស្ស៊ីលោក Vladimir Putin (ស្តាំ) ។ (ប្រភព: AFP / ទីភ្នាក់ងារសារព័ត៌មានវៀតណាម) |
អ្នកវិភាគ លោក Andrei Baklitsky បានចាត់ទុកថា ពិតណាស់ថា ជំនួបនេះត្រូវបានរៀបចំឡើងគឺជាជ័យជម្នះសម្រាប់វិមានក្រឹមឡាំង ក្រោយពីពេលវ៉ាស៊ីនតោនបានលើកជំនួបកំពូលនេះជាបន្តបន្ទាប់ ខណៈដែល ម៉ូស្គូជានិច្ចកាលស្វែងរកឱកាសដើម្បីថ្នាក់ដឹកនាំទាំងពីររូបនេះ អាចអង្គុយពិភាក្សាអំពីស្ថានភាពពិភពលោក ក៏ដូចជាទំនាក់ទំនងទ្វេភាគី។ លោក Baklitsky មានក្ដីសង្ឃឹមថាភាគីទាំងពីរអាចទទួលបានការសម្រេចសំខាន់ៗនៅក្នុងជំនួបលើកនេះ ដើម្បីអាច ចេញសេចក្តីថ្លែងការណ៍រួមមួយ។
ទន្ទឹមនឹងនេះអ្នកវិភាគ Alexei Malashenko បានចាត់ទុកថា ចំពោះប្រធានាធិបតី លោក Putin នោះ ជំនួបនេះគឺជាការទទួលស្គាល់ថារុស្ស៊ីគឺជាប្រទេសមហាអំណាចដ៏អស្ចារ្យមួយ ។ ម្ចាស់វិមានក្រឹមឡាំងអាចអាចបញ្ចុះបញ្ចូលម្ចាស់សេតវិមាន ឲ្យមានភាពរវើកថែមទៀតក្នុងបញ្ហាស៊ីរី ដោយមានគោលបំណងថា វ៉ាស៊ីនតោននឹងទប់ស្កាត់រាល់សកម្មភាពរបស់ខ្លួននៅប្រទេមជ្ឈឹមបូព៌ានេះ។ ជាការឆ្លើយតប អាមេរិកក៏នឹងនាំចេញតម្រូវបញ្ជូនកងកម្លាំងអ៊ីរ៉ង់ចេញពីស៊ីរី ប៉ុន្តែនេះអាចមិនមែនជា គំនិត ដែលត្រូវបានលោក Putin ត្រៀមខ្លួនជាស្រេចព្រមទទួលនាពេលបច្ចុប្បន្ននេះឡើយ។
ជំនាញការផ្នែកគោលនយោបាយការទូតនៃ វិទ្យាស្ថានសិក្សាស្រាវជ្រាវ Brookings នៅវ៉ាស៊ីនតោនលោកស្រី Alina Polyakova បានចាត់ទុកថា សន្និសីទលើកនេះនឹងត្រូវបានលោក Trump ចាត់ទុកដូចជាឱកាស ដើម្បីពង្រឹងរូបភាពក្នុងប្រទេស ដោយបញ្ជាក់ថា លោកកំពុងនាំទំនាក់ទំនងជាមួយម៉ូស្គូត្រលប់មកទិសដៅត្រឹមត្រូវ ហើយជំនួបកំពូលរវាងថ្នាក់ដឹកនាំទាំងពីររូបនេះ គឺជាភ័ស្តុតាងដែលសរឲ្យឃើញថា រុស្ស៊ីមិនមែនជា "ការគំរាមកំហែង" ចំពោះអាមេរិកឡើយ។
ទីប្រឹក្សាជាន់ខ្ពស់និងជានាយិការកម្មវិធី រុស្ស៊ីនិងអឺរ៉ុប អាស៊ី នៅមជ្ឈមណ្ឌល យុទ្ធសាស្រ្តនិងសិក្សាស្រាវជ្រាវអន្តរជាតិ លោកស្តី Olga Oliker បានចាត់ទុកថា ថ្នាក់ដឹកនាំទាំងពីរូប នឹងផ្ដោតសំខាន់លើប្រធានបទទាំង ៣ រួមមានពង្រីកសន្ធិសញ្ញាកាត់បន្ថយអាវុធយុទ្ធសាស្ត្រថ្មី (START ថ្មី) ការពារសន្ធិសញ្ញាបណ្ដាកងកម្លាំងនុយក្លេអ៊ែររយៈមធ្យម និងបង្កើតកាណាល់ទាក់ទងយោធាយ៉ាងតឹងរ៉ឹងថែមទៀត លើគ្រប់វិស័យផងដែរ៕