ខិតខំដល់ឆ្នាំ ២០៣០ សេដ្ឋកិច្ចនៅតំបន់ទីក្រុងនឹងរួមចំណែក ៨៥% ដល់ GDP របស់ប្រទេសជាតិទាំងមូល
(VOVWORLD) - កម្មវិធីនេះមានគោលបំណងខិតខំដល់ឆ្នាំ ២០៣០ សេដ្ឋកិច្ចតំបន់ទីក្រុងនឹងរួមចំណែក ៨៥% ដល់ GDP នៃប្រទេសជាតិទាំងមូល។
ឧបនាយករដ្ឋមន្ត្រី លោក Le Van Thanh បានចុះហត្ថលេខាលើសេចក្តីសម្រេចចិត្តនាថ្ងៃទី១១ វិច្ឆិកា ឆ្នាំ ២០២២ សំដៅផ្សព្វផ្សាយផែនការសកម្មភាពរបស់រដ្ឋាភិបាលក្នុងការអនុវត្តសេចក្តីសម្រេចចិត្តរបស់ការិយាល័យនយោបាយស្តីពីផែនការទីក្រុង សំណង់ ការគ្រប់គ្រង និងការអភិវឌ្ឍប្រកបដោយចីរភាពនៅវៀតណាមដល់ឆ្នាំ ២០៣០ ចក្ខុវិស័យដល់ឆ្នាំ ២០៤៥។
កម្មវិធីនេះមានគោលបំណងខិតខំដល់ឆ្នាំ ២០៣០ សេដ្ឋកិច្ចតំបន់ទីក្រុងនឹងរួមចំណែក ៨៥% ដល់ GDP នៃប្រទេសជាតិទាំងមូល។ អត្រានគរូបនីយកម្មជាតិឈានដល់ជាង ៥០%; អត្រាចំនួនដីសំណង់ទីក្រុងទៅនឹងផ្ទៃដីធម្មជាតិសរុបគឺប្រហែល ១,៩ - ២,៣%។ រហូតដល់ឆ្នាំ ២០៣០ បង្កើតមជ្ឈមណ្ឌលទីក្រុងមួយចំនួននៅកម្រិតជាតិ និងតំបន់ដែលនឹងសម្រេចបាននូវគោលដៅអំពីសុខាភិបាល ការអប់រំ និងការបណ្តុះបណ្តាល។ល។ ស្មើនឹងកម្រិតមធ្យមនៃមជ្ឈមណ្ឌលទីក្រុងនៅក្នុងក្រុមប្រទេសនាំមុខចំនួនបួន នៅក្នុងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន); បង្កើតបណ្តាញ ទីក្រុងឆ្លាតវៃ មជ្ឈមណ្ឌលជាតិ តំបន់តភ្ជាប់អន្តរជាតិ។ ជាមួយនឹងចក្ខុវិស័យដល់ឆ្នាំ ២០៤៥ អត្រានគរូបនីយកម្មនឹងស្ថិតនៅក្នុងក្រុមកណ្តាល និងខ្ពស់នៃអាស៊ាន និងអាស៊ី ហើយយ៉ាងហោចណាស់ទីក្រុងចំនួន ៥ នៃកម្រិតអន្តរជាតិនឹងត្រូវបានសាងសង់៕