ខិតខំប្រឹងប្រែង នាឆ្នាំ​២០៣០ នាំវៀតណាមឲ្យ​ក្លាយទៅជា​មជ្ឈមណ្ឌល​កែច្នៃ​ជលផល​ជួរមុខនៅលើពិភពលោក

(VOVWORLD) - លោកនាយករដ្ឋមន្ត្រីវៀតណាមទើបចេញសេចក្តីសម្រេចអនុម័តលើគម្រោងអភិវឌ្ឍន៍ផ្នែកកែច្នៃជលផលសម្រាប់ដំណាក់កាលឆ្នាំ ២០២១ - ២០៣០ សំដៅខិតខំប្រឹងប្រែងនាំវៀតណាមឲ្យក្លាយទៅជាមជ្ឈមណ្ឌលកែច្នៃជលផល ដោយស្ថិតក្នុងចំណោមប្រទេសជួរមុខទាំង ៥ នៅលើពិភពលោកនាឆ្នាំ ២០៣០។
ខិតខំប្រឹងប្រែង នាឆ្នាំ​២០៣០ នាំវៀតណាមឲ្យ​ក្លាយទៅជា​មជ្ឈមណ្ឌល​កែច្នៃ​ជលផល​ជួរមុខនៅលើពិភពលោក - ảnh 1រូបភាព៖ baochinhphu.vn

គម្រោងនេះបានដាក់ចេញគោលដៅអភិវឌ្ឍន៍ការកែច្នៃជលផលទំនើប ប្រកបដោយប្រសិទ្ធភាព និងចីរភាព ដោយឆ្លើយតបនឹងតម្រូវការ និងបទបញ្ញត្តិរបស់ទីផ្សារនាំចូល ក៏ដូចជាលើកកម្ពស់សមត្ថភាពប្រកួតប្រជែង និងបន្តធ្វើសមាហរណកម្មយ៉ាងស៊ីជម្រៅទៅក្នុងខ្សែសង្វាក់តម្លៃសកល។

យោងតាមផែនការបានចែងថា គោលដៅជាក់ស្ដែង គឺខិតខំប្រឹងប្រែងដល់ឆ្នាំ ២០៣០ ល្បឿនកំណើនទិន្នផលជលផលកែច្នៃគឺសម្រេចបានជាង ៦%/ឆ្នាំ។ សមាមាត្រតម្លៃនាំចេញជលផលកែច្នៃដែលមានតម្លៃបន្ថែមសម្រេចជាមធ្យមជាង ៤០%។ មូលដ្ឋានកែច្នៃជលផលនាំចេញចំនួនជាង ៧០% មានសមត្ថភាពបច្ចេកវិទ្យាផលិតកម្មពីកម្រិតមធ្យមឡើងទៅ។ គោលដៅបន្ទាប់គឺបង្កើតសម្ព័ន្ធក្រុមហ៊ុន និងសហគ្រាសកែច្នៃជលផលទំនើបដែលមានសក្កានុពលសេដ្ឋកិច្ច និងសមត្ថភាពគ្រប់គ្រងកម្រិតពិភពលោកផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ