ខិតខំប្រឹងប្រែងកាត់បន្ថយភាពតានតឹងអ៊ីតាលី - អូទ្រីសអំពីបញ្ហាព្រំដែន

(VOVWORLD) -តាមអ្នកនាំពាក្យនៃគណៈកម្មាធិការអឺរ៉ុប (EC) ថា កិច្ចប្រជុំ នេះត្រូវបាន EC ជំរុញ សំដៅបង្កលក្ខណៈងាយស្រួលសម្រាប់បណ្ដាកិច្ចពិភាក្សារវាងភាគីទាក់ទិននានា ក្នុងការរកឃើញនូវដំណោះស្រាយសម្រាប់បញ្ហាចរាចរណ៍របស់ប្រជាជន និងរាល់ការសាកល្បងចំពោះបរិស្ថានតាមបណ្ដោយព្រំដែន Brenner ។
ខិតខំប្រឹងប្រែងកាត់បន្ថយភាពតានតឹងអ៊ីតាលី - អូទ្រីសអំពីបញ្ហាព្រំដែន - ảnh 1តំបន់ព្រំដែន Brenne រវាងប្រទេសអូទ្រីសនិងប្រទេសអ៊ីតាលី ( រូបថត AFP / ទីភ្នាក់ងារសារព័ត៌មានវៀតណាម)

នារសៀលថ្ងៃទី ៩ ខែកក្កដាតំណាងរដ្ឋអំណាចនៃប្រទេសចំនួន ៣ គឺ អ៊ីតាលី អូទ្រីស និងអាល្លឺម៉ង់ មានជំនួបនៅទីក្រុងព្រុចសែល ប្រទេសប៊ែលហ្សិកដើម្បីស្វែងរកដំណោះស្រាយសម្រាប់បញ្ហាព្រំដែនរវាងអ៊ីតាលីនិងអូទ្រីស ក្រោយពីរដ្ឋអំណាច អូទ្រីសបានចាត់វិធានការដាក់កំហិតក្នុងការធ្វើចរាចរណ៍ក្នុងតំបន់ព្រំដែនតាមបណ្ដោយ ច្រកទ្វារព្រំដែន Brenner ជាមួយអ៊ីតាលី។

តាមអ្នកនាំពាក្យនៃគណៈកម្មាធិការអឺរ៉ុប (EC) ថា កិច្ចប្រជុំ នេះត្រូវបាន EC ជំរុញ សំដៅបង្កលក្ខណៈងាយស្រួលសម្រាប់បណ្ដាកិច្ចពិភាក្សារវាងភាគីទាក់ទិននានា ក្នុងការរកឃើញនូវដំណោះស្រាយសម្រាប់បញ្ហាចរាចរណ៍របស់ប្រជាជន និងរាល់ការសាកល្បងចំពោះបរិស្ថានតាមបណ្ដោយព្រំដែន Brenner ។ដំណោះស្រាយទាំងនេះត្រូវបានរំពឹងថានឹងជំនួសឲ្យបណ្ដាវិធានការឯកតោភាគីដែលភាគីទាក់ទិននានាកំពុងអនុវត្តនាបច្ចុប្បន្ន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ