ខិតខំប្រឹងប្រែងនាំទំនាក់ទំនងមិត្តភាពនិងកិច្ចសហប្រតិបត្តិការរវាង EU - វៀតណាមអភិវឌ្ឍន៍ឡើងកម្ពស់ថ្មី
(VOVWORLD) - នាពេលខាងមុខ EU នឹងបន្តចែករំលែកបទពិសោធន៍អំពីការធានាសន្តិសុខអ៊ីណធឺណែតចំពោះបណ្ដាហេដ្ឋារចនាសម្ព័ន្ធព័ត៌មានសំខាន់ៗ បទពិសោធន៍គ្រប់គ្រងទិន្នន័យឆ្លងដែន។
លោកនាយឧត្តមសេនីយ៍ To Lam រដ្ឋមន្ត្រីក្រសួងនគរបាលវៀតណាមបានអញ្ជើញទទួលជួបប្រធានអគ្គនាយកដ្ឋានទទួលបន្ទុកតំបន់អាស៊ី-ប៉ាស៊ីហ្វិក ស្ថាប័នកិច្ចការបរទេសអឺរ៉ុប (EEAS) លោក Gunnar Wiegand |
នារសៀលថ្ងៃទី ២៧ មេសា នៅទីក្រុងហាណូយ លោកនាយឧត្តមសេនីយ៍ To Lam រដ្ឋមន្ត្រីក្រសួងនគរបាលវៀតណាមបានអញ្ជើញទទួលជួបប្រធានអគ្គនាយកដ្ឋានទទួលបន្ទុកតំបន់អាស៊ី-ប៉ាស៊ីហ្វិក ស្ថាប័នកិច្ចការបរទេសអឺរ៉ុប (EEAS) លោក Gunnar Wiegand ដែលកំពុងបំពេញទស្សនកិច្ចការងារនៅវៀតណាម។
អញ្ជើញថ្លែងមតិក្នុងជំនួបនេះ លោករដ្ឋមន្ត្រី To Lam បានសង្កត់ធ្ងន់ថា នារយៈពេលកន្លងទៅ ទំនាក់ទំនងសហប្រតិបត្តិការរវាងវៀតណាម និង EU កាន់តែអភិវឌ្ឍន៍យ៉ាងស៊ីជម្រៅ និងទូលំទូលាយលើគ្រប់វិស័យ ជាពិសេសគឺចាប់តាំងពីពេល ដែលភាគីទាំងពីរបានអនុវត្តន៍កិច្ចព្រមព្រៀងសហប្រតិបត្តិការ និងទំនាក់ទំនងភាពជាដៃគូលើគ្រប់ជ្រុងជ្រោយវៀតណាម - EU ក្នុងឆ្នាំ២០១៦ និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីវៀតណាម-សហភាពអឺរ៉ុប (EVFTA) ចាប់ពីខែសីហា ឆ្នាំ២០២១។
លោករដ្ឋមន្ត្រី To Lam បានលើកសំណើរថា នាពេលខាងមុខ EU នឹងបន្តចែករំលែកបទពិសោធន៍អំពីការធានាសន្តិសុខអ៊ីណធឺណែតចំពោះបណ្ដាហេដ្ឋារចនាសម្ព័ន្ធព័ត៌មានសំខាន់ៗ បទពិសោធន៍គ្រប់គ្រងទិន្នន័យឆ្លងដែន យន្តការការពារទិន្នន័យលើវិស័យសំខាន់ៗមួយចំនួន បង្កើនការពិភាក្សា ចែករំលែកទស្សនៈ ចូលរួមអភិវឌ្ឍន៍ សុក្រិតក្របខ័ណ្ឌគតិយុត្តិជាតិស្ដីពីសន្តិសុខតាមអ៊ឺនធឺណែត បញ្ហាអធិបតេយ្យភាពជាតិលើលំហអ៊ីនធឺណិត និងសង្គ្រាមតាមអ៊ីនធឺណែត។
ជាការឆ្លើយតប ប្រធានអគ្គនាយកដ្ឋានទទួលបន្ទុកតំបន់អាស៊ី-ប៉ាស៊ីហ្វិក ស្ថាប័នកិច្ចការបរទេសអឺរ៉ុប (EEAS) លោក Gunnar Wiegand បានអះអាងថា ដោយមានការទទួលខុសត្រូវក្នុងតួនាទីការងាររបស់ខ្លួន លោកនឹងបន្តជាស្ពានចងមេត្រីភាព និងខិតខំប្រឹងប្រែងនាំទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាង EU និងវៀតណាមឲ្យកាន់តែរីកចម្រើនឡើងកំពស់ថ្មីដោយឥតឈប់ឈរផងដែរ៕