ខិតខំប្រឹងប្រែងនាំទំនាក់ទំនងវៀតណាម-អង់គ្លេសកាន់តែរីកចម្រើន
(VOVWORLD) - នាព្រឹកថ្ងៃទី ២៨ មេសា នៅវិមានប្រធានរដ្ឋ ទីក្រុងហាណូយ ប្រធានរដ្ឋវៀត ណាម លោក Vo Van Thuong បានអញ្ជើញទទួលជួបឯកអគ្គរាជទូតអង់គ្លេសប្រចាំ នៅវៀតណាម លោក Iain Frew។
ប្រធានរដ្ឋវៀត ណាម លោក Vo Van Thuong បានអញ្ជើញទទួលជួបឯកអគ្គរាជទូតអង់គ្លេសប្រចាំនៅវៀតណាម លោក Iain Frew។ (រូបថត៖ TTXVN) |
នៅក្នុងជំនួបនេះ លោកប្រធានរដ្ឋ Vo Van Thuong បានឲ្យដឹងថា តបតាមការ អញ្ជើញរបស់រាជវង្សអង់គ្លេស លោកនឹងចូលរួមពិធីឡើងគ្រងរាជ្យរបស់ព្រះមហាក្សត្រ Charles ទី៣ នៅប្រទេស
អង់គ្លេស។ លោកប្រធានរដ្ឋបានអះអាងថា ព្រះមហាក្សត្រ Charles ទី៣ គឺជានិមិត្តរូបដ៏ថ្លៃថ្នូរបស់ចក្រភពអង់គ្លេស និងជាអ្នកគាំទ្រយ៉ាងសកម្ម ចំពោះទំនាក់ទំនងដៃគូយុទ្ធសាស្ត្រ
វៀតណាម - អង់គ្លេស; ហេតុដូច្នេះ លោក ប្រធានរដ្ឋសង្ឃឹមថា ដំណើរទស្សនកិច្ចការងារលើកនេះនឹងរួមចំណែកពង្រឹងមូលដ្ឋាន គ្រឹះនយោបាយឲ្យកាន់តែអំណោយផលសម្រាប់ការជំរុញកិច្ចសហប្រតិបត្តិការពហុ វិស័យរវាងប្រទេសទាំងពីរ។
លោកប្រធានរដ្ឋ Vo Van Thuong មានគោលបំណងថា អង់គ្លេសនឹងបន្តជួយ វៀតណាមលើកកំពស់សមត្ថភាពសុខាភិបាល អភិវឌ្ឍន៍ឧស្សាហកម្មឱសថ ហើយ ជួយវៀតណាមក្នុងការកសាងប្រព័ន្ធសុខាភិបាលប្រកបដោយភាពធន់ខ្ពស់។ លោកប្រធានរដ្ឋបានចាត់ទុកថា ភាគីទាំងពីរគប្បីជំរុញខ្លាំងថែមទៀតនូវកិច្ចសហប្រតិបត្តិការ លើវិស័យអប់រំ-បណ្តុះបណ្តាល ព្រមទាំងស្នើឲ្យលោកឯកអគ្គរាជទូត ជំរុញសហគ្រាស អង់គ្លេស ឲ្យយកចិត្តទុកដាក់មកបណ្តាក់ទុនយ៉ាងខ្លាំងក្លាបន្ថែមទៀតនៅវៀតណាម ជាពិសេសលើវិស័យ៖ កំណើនបៃតង ការផ្លាស់ប្តូរឌីជីថល នវានុវត្តន៍ ការអប់រំ និង បណ្តុះបណ្តាល សុខាភិបាល ជាដើម។ ក្នុងឱកាសនេះ លោកប្រធានារដ្ឋបានអបអរ សាទរចក្រភពអង់គ្លេស ដែលបានសម្រេចរួចរាល់ការចរចាដើម្បីចូលរួមកិច្ចព្រមព្រៀង គ្រប់ជ្រុងជ្រោយ និងជឿនលឿនសម្រាប់ភាពជាដៃគូអន្តរប៉ាស៊ីហ្វិក (CPTPP) ហើយ ជឿជាក់ថា នេះនឹងក្លាយជាមូលដ្ឋានដ៏សំខាន់សម្រាប់ប្រទេសទាំងពីរក្នុងការជំរុញកិច្ច សហប្រតិបត្តិការលើវិស័យពាណិជ្ជកម្ម វិនិយោគ និងជំរុញទំនាក់ទំនងសេដ្ឋកិច្ច។
រីឯខ្លួនវិញ លោកឯកអគ្គរាជទូត Iain Frew ជឿជាក់ថា ទំនាក់ទំនងរវាងប្រទេស ទាំងពីរនឹងបន្តសម្រេចបានសមិទ្ធិផលថ្មីៗ និងទូលំទូលាយបន្ថែមទៀតនាពេល អនាគត ដោយផ្តោតលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម ការឆ្លើយតបនឹងការប្រែប្រួល អាកាសធាតុ ការអប់រំ។ លោកឯកអគ្គរាជទូតបានស្នើឱ្យភាគីទាំងពីរពង្រឹងកិច្ចសហ ប្រតិបត្តិការលើវិស័យការពារជាតិ និងសន្តិសុខ។
លោកឯកអគ្គរាជទូត Iain Frew បានឲ្យដឹងថា ចក្រភពអង់គ្លេសត្រៀមខ្លួនជាស្រេចក្នុងការផ្តល់ជំនួយហិរញ្ញវត្ថុ និង ឧបករណ៍សម្ភារៈជូនវៀតណាម ដើម្បីបំពេញតាមការសន្យានានាដែលបានធ្វើឡើង នៅសន្និសីទលើកទី ២៦ បណ្ដាភាគីចូលរួមសន្ធិសញ្ញាក្របខ័ណ្ឌអង្គការសហ ប្រជាជាតិស្ដីពី ការប្រែប្រួលអាកាសធាតុ (COP២៦) នៅចក្រភពអង់គ្លេស (ឆ្នាំ ២០១១)។ លោកឯកអគ្គរាជទូតក៏មានបំណងចង់សហប្រតិបត្តិការយ៉ាងជិតស្និទ្ធ ជាមួយវៀតណាមក្នុងវិស័យថាមពលកកើតឡើងវិញផងដែរ ព្រោះនេះក៏ជាប្រៀបខ្លាំង របស់ចក្រភពអង់គ្លេស៕