ខិតខំប្រឹងប្រែងបន្តកាត់បន្ថយចំនួនគ្រួសារក្រីក្រ និងលើ​បន្ទាត់​ភាព​ក្រីក្រនៅចុងឆ្នាំ២០២៥

(VOVWORLD) - នាព្រឹកថ្ងៃទី ១៧ ខែវិច្ឆិកានេះ សន្និសីទបូកសរុបរយៈពេល ៣ ឆ្នាំស្តីពីការអនុវត្តកម្មវិធីគោលដៅជាតិកាត់បន្ថយភាពក្រីក្រប្រកបដោយនិរន្តរភាព សម្រាប់ដំណាក់កាល ២០២១-២០២៥ បានប្រព្រឹត្តទៅនៅខេត្ត Lao Cai។

អង្គសន្និបាតបានអះអាងថា បន្ទាប់ពីអនុវត្តរយៈពេល៣ឆ្នាំ កម្មវិធីទទួលបានលទ្ធផលវិជ្ជមានមួយចំនួនជាជំហានដំបូង ដូចជាអត្រាកាត់បន្ថយភាពក្រីក្រប្រចាំឆ្នាំ សុទ្ធតែសម្រេចបានដូចការរំពឹងទុក និងលើសពីគោលដៅនៃសេចក្តីសម្រេចចិត្តនៃមហាសន្និបាតបក្សលើកទី១៣ និងគោលដៅដែលបានអនុម័តដោយរដ្ឋសភានិងរដ្ឋាភិបាលប្រគល់ជូន។

ខិតខំប្រឹងប្រែងបន្តកាត់បន្ថយចំនួនគ្រួសារក្រីក្រ និងលើ​បន្ទាត់​ភាព​ក្រីក្រនៅចុងឆ្នាំ២០២៥ - ảnh 1អនុរដ្ឋមន្ត្រីក្រសួងការងារ យុទ្ធជនពិការ និងសង្គមកិច្ច លោក Le Van Thanh ។ រូបថត៖ 

អនុរដ្ឋមន្ត្រីក្រសួងការងារ យុទ្ធជនពិការ និងសង្គមកិច្ច លោក Le Van Thanh បានឲ្យដឹងថា៖ “រហូតមកដល់ពេលនេះ អាចបញ្ជាក់បានថា គោលដៅដែលបានកំណត់សម្រេចបានហើយ។ វៀតណាមក៏ត្រូវបានសហគមន៍អន្តរជាតិទទួលស្គាល់ថាជាចំណុចភ្លឺក្នុងការកាត់បន្ថយភាពក្រីក្រ ហើយជាប្រទេសតែមួយគត់នៅអាស៊ីដែលអនុវត្តកម្មវិធីកាត់បន្ថយភាពក្រីក្រពហុវិមាត្រប្រកបដោយបរិយាប័ន្ននិងនិរន្តរភាព។ ប្រព័ន្ធនយោបាយទាំងមូល គ្រប់កម្រិត គ្រប់វិស័យ និងមូលដ្ឋានបានព្យាយាមយ៉ាងខ្លាំងក្នុងការផ្តោតទៅលើការដោះស្រាយបញ្ហាកាត់បន្ថយភាពក្រីក្រនៅមូលដ្ឋានក្រីក្រខ្លាំង តំបន់ជនជាតិភាគតិច និងតំបន់ដាច់ស្រយាល។ ម៉្យាងទៀត ការយល់ដឹងរបស់ប្រជាជនបានផ្លាស់ប្តូរ។ ថ្មីៗនេះ នៅតាមមូលដ្ឋានជាច្រើនមានគ្រួសារក្រីក្ររាប់រយគ្រួសារបានរូចផុតពីភាពក្រីក្រ”។

នាពេលខាងមុខ ក្រសួងការងារ យុទ្ធជនពិការ និងសង្គមកិច្ច នឹងបន្តពន្លឿនវឌ្ឍនភាពនៃការបើកចំណាយទុន បំពេញស្តង់ដារភាពក្រីក្រពហុវិមាត្រ ដែលផ្សាភ្ជាប់នឹងគោលដៅនៃការអភិវឌ្ឍប្រកបដោយចីរភាព ធានាបាននូវកម្រិតជីវភាពអប្បបរមាកើនឡើងជាលំដាប់ និងលទ្ធភាពនៃការរស់នៅប្រសើរឡើង លទ្ធភាពទទួលបានសេវាសង្គមជាមូលដ្ឋានរបស់ប្រជាជនក្នុងរយៈពេលចាប់ពីដំណាក់កាលនេះ រហូតដល់ឆ្នាំ ២០៣០៕

ប្រតិកម្មទៅវិញ

ផ្សេងៗ