ខិតខំប្រឹងប្រែងបន្ថែមទៀតដើម្បីនាំទំនាក់ទំនងទ្វេភាគីរវាងវៀតណាមនិងសហរដ្ឋអាមេរិកឈានដល់កម្រិតថ្មី

(VOVWORLD) - សិក្ខាសាលាអន្តរជាតិស្តីពី “ទំនាក់ទំនងវៀតណាម - អាមេរិក៖ រយៈពេល ២៥ ឆ្នាំនៃកិច្ចសហប្រតិបត្តិការនិងការអភិវឌ្ឍន៍” បានប្រព្រឹត្តទៅនាថ្ងៃទី ១ ខែកក្កដា នៅទីក្រុងហាណូយ។ 

សិក្ខាសាលានេះ ត្រូវបានរៀបចំឡើង ដើម្បីវាយតម្លៃនិងវិភាគការអភិវឌ្ឍនិងនិន្នាការនៃការអភិវឌ្ឍន៍ទំនាក់ទំនងរវាងប្រទេសទាំងពីរ ក្នុងប៉ុន្មានឆ្នាំខាងមុខនេះ។

ចូលរួមសិក្ខាសាលានេះ មានវត្តមានឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាពនៃសហរដ្ឋអាមេរិកប្រចាំនៅវៀតណាម លោក Daniel J. Kritenbrink បានថ្លែងអំណរគុណចំពោះប្រទេសវៀតណាម ដែលបានផ្តល់ម៉ាសការពារ COVID-19 និងសម្តែងនូវការកោតសរសើរវៀតណាមចំពោះការចូលរួមរបស់ខ្លួន ក្នុងសកម្មភាព សកលស្តីពីសុខភាពពិភពលោក ក៏ដូចជាវៀតណាមកំពុងដើរចំពោះមុខពិភពលោកក្នុងការគ្រប់គ្រងជំងឺរាតត្បាត COVID-19 ដោយជោគជ័យ។ លោកឯកអគ្គរដ្ឋទូតរូបនេះ ក៏បានថ្លែងអំណរគុណចំពោះវៀតណាមដែលបានស្វែងរកអ្នកដែលបាត់ខ្លួនក្នុងសង្គ្រាមយ៉ាងសកម្មផងដែរ។

លោកឯកអគ្គរដ្ឋទូត Daniel J. Krenenbrink បានសង្កត់ធ្ងន់ថា ក្នុងរយៈពេល ២៥ ឆ្នាំកន្លងមក សមិទ្ធិផលដែលទទួលបានក្នុងភាពជាដៃគូគ្រប់ជ្រុងជ្រោយនៃប្រទេសទាំងពីរពិតជាអស្ចារ្យណាស់។ ដើម្បីឆ្ពោះទៅរយៈពេល ២៥ ឆ្នាំខាងមុខសហរដ្ឋអាមេរិកបន្តការប្តេជ្ញាចិត្តរបស់ខ្លួន ក្នុងការដោះចេញគ្រាប់បែកនិងគ្រាប់មីនដែលនៅសល់ក្រោមដី និងជួយដល់ជនពិការវៀតណាមដែលជាអ្នករងគ្រោះដោយជាតិគីមីពុលពណ៌លឿងទុំ/ dioxin ជាដើម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ