ខេត្ត Ba Ria – Vung Tau រៀបចំការបោះឆ្នោតជ្រើសរើសសមាជិកសភានិងតំណាង ក្រុមប្រឹក្សាប្រជាជនមុនកាលកំណត់

(VOVWORLD) - នាព្រឹកថ្ងៃដដែល នៅកំពង់ផែរបស់កងពលតូច ១៧១ កងទ័ពជើងទឹក ក្រុម ការងារចំនួន២បានចេញដំណើរទៅបំពេញភារកិច្ចរៀបចំការបោះឆ្នោតមុនកាល កំណត់នៅផ្ទះរន្ទា DK ១ និងបណ្ដានាវាប្រចាំការនៅសមុទ្រ។ 
ខេត្ត Ba Ria – Vung Tau រៀបចំការបោះឆ្នោតជ្រើសរើសសមាជិកសភានិងតំណាង ក្រុមប្រឹក្សាប្រជាជនមុនកាលកំណត់ - ảnh 1កម្មាភិបាល យុទ្ធជនបោះឆ្នោតមុនកាលកំណត់នៅទីស្នាក់ការឆ្មាំសមុទ្រតំបន់ទី៣។
(រូបថត៖ VNA)
នាថ្ងៃទី៤ ខែឧសភា គណៈកម្មាធិការរៀបចំការបោះឆ្នោតខេត្ត Ba Ria – Vung Tau បានរៀបចំការបោះឆ្នោតជ្រើសរើសសមាជិកសភានីតិកាលទី១៥ និងតំណាង ក្រុមប្រឹក្សាប្រជាជនគ្រប់ជាន់ថ្នាក់អាណត្តិ២០២១-២០២៦ សម្រាប់កម្មាភិបាល យុទ្ធ ជន ពលករនៃអង្គភាពប្រដាប់អាវុធនានា រួមមានកងទ័ពជើងទឹក ឆ្មាំសមុទ្រ រដ្ឋ បាលនេសាទ ស្ថានីយ៍ខួង និងអ្នកនេសាទ កម្មករដែលធ្វើការរយៈពេលច្រើនថ្ងៃនៅ សមុទ្រ។ ការបោះឆ្នោតមុនកាលកំណត់នេះ បានប្រព្រឹត្តទៅនៅមណ្ឌលបោះឆ្នោតចំនួន ៥ នៅទីក្រុង Vung Tau។
នាព្រឹកថ្ងៃដដែល នៅកំពង់ផែរបស់កងពលតូច ១៧១ កងទ័ពជើងទឹក ក្រុម ការងារចំនួន២បានចេញដំណើរទៅបំពេញភារកិច្ចរៀបចំការបោះឆ្នោតមុនកាល កំណត់នៅផ្ទះរន្ទា DK ១ និងបណ្ដានាវាប្រចាំការនៅសមុទ្រ។ ម្ចាស់ឆ្នោតចំនួន៣៧៨ នាក់ ដែលជាកម្មាភិបាល យុទ្ធជន នឹងអនុវត្តន៍ការបោះឆ្នោតមុនកាលកំណត់។ តាម ផែនការ ក្រុមការងារទាំង២នឹងសម្រេចភារកិច្ចហើយវិលត្រឡប់មកដីគោកវិញមុន ថ្ងៃទី២៣ ឧសភា៕

ប្រតិកម្មទៅវិញ

ផ្សេងៗ