ខេត្ត Ba Ria-Vung Tau ផ្លាស់ប្តូរដើម្បីក្លាយទៅជាទីមកដល់សម្រាប់វិនិយោគិន

ខេត្ត Ba Ria-Vung Tau ផ្លាស់ប្តូរដើម្បីក្លាយទៅជាទីមកដល់សម្រាប់វិនិយោគិន - ảnh 1
ទិដ្ឋភាពនៃសន្និសីទ

(VOVworld)-នាថ្ងៃទី១០សីហា នៅទីក្រុងហូជីមិញ គណៈកម្មាធិការបក្ស និង
 គណៈកម្មាធិការប្រជាជនខេត្ត Ba Ria-Vung Tau បានរៀបចំសន្និសីទពន្លឿន
 វិនិយោគចូលក្នុងតំបន់ដោយប្រធានបទ “រួមដំណើរជាមួយអ្នកវិនិយោគ”។​ថ្លែង
មតិក្នុងសន្និសិទនេះ ឧបនាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាមលោក Trinh Dinh
Dung បានស្នើរឲ្យខេត្ត Ba Ria –Vung Tau កែលំអរយ៉ាងខ្លាំងនូវបរិយាកាសធ្វើ
អាជីវកម្ម បង្កើនការទាក់ទាញវិនិយោគ និងដោះស្រាយរាល់ការលំបាក​​ ការ
ជំពាក់ជំពិនក្នុងដំណើការវិនិយោគនិងផលិតអាជីវកម្ម។នៅក្នុងសន្និសីទនេះ
តំណាងចូលរួមក៏បានចាត់ទុកថា នាពេលខាងមុខ ខេត្ត Ba Ria-Vung Tau គប្បី
មានគោលនយោបាយលេចធ្លោដើម្បីអឧិវឌ្ឍន៍ខេត្តឲ្យក្លាយទៅជាខេត្តខ្លាំងក្លា
ខាងឧស្សាកម្ម កំពង់ផែនិងទេសចរណ៍។ ជាក់ស្តែង គឺខេត្តត្រូវបង្កើនយន្តការ
តភ្ជាប់ រួមសហការជាមួយខេត្តក្រុងនានាក្នុងតំបន់សេដ្ឋកិច្ចមុខព្រួញភាគខាង
ត្បូងវៀតណាម ដើម្បីនាំខេត្តក្លាយទៅជាក្បាល់ម៉ាស៊ីនរបស់ប្រទេសជាតិក្នុងការ
អភិវឌ្ឍន៍សេដ្ឋកិច្ចនិងបង្កើតកម្លាំងពលំសម្រាប់ការអភិវឌ្ឍន៍សេដ្ឋកិច្ចរបស់
ប្រទេសជាតិទាំងមូល៕

ប្រតិកម្មទៅវិញ

ផ្សេងៗ