ខេត្ត​ Bac Giang ជំរុញ​ការ​នាំ​ចេញ​ផ្លែគូលែន​ទៅ​កាន់​ទី​ផ្សារ​អាមេរិក​

(VOVWORLD) - នៅថ្ងៃទី២៩ ខែមីនា គណៈកម្មាធិការប្រជាជនខេត្ត Bac Giang បានសម្របសម្រួលជាមួយក្រសួងការបរទេស រៀបចំសន្និសីទតាមអ៊ីនធឺរណែតក្រោមប្រធានបទ “តភ្ជាប់ពាណិជ្ជកម្ម ជំរុញការនាំចេញផ្លែគូលែននិងផលិតផលមានសក្តានុពល ដែលជាប្រៀបខ្លាំងរបស់ខេត្ត Bac Giang ទៅកាន់ទីផ្សារអាមេរិក ឆ្នាំ២០២២”។
ខេត្ត​ Bac Giang ជំរុញ​ការ​នាំ​ចេញ​ផ្លែគូលែន​ទៅ​កាន់​ទី​ផ្សារ​អាមេរិក​ - ảnh 1ទិដ្ឋភាពទូទៅនៃសន្និសីទ។ (រូបថត៖ Danh Lam/TTXVN)

សន្និសីទនេះ ត្រូវបានរៀបចំឡើងនៅខេត្ត Bac Giang និងភ្ជាប់បណ្តាញជាមួយទីតាំងចំនួន៤ នៅស្ថានទូត ស្ថាប័នតំណាងពាណិជ្ជកម្មវៀតណាមប្រចាំនៅសហរដ្ឋអាមេរិក។

តំណាងខេត្ត Bac Giang បានឲ្យដឹងថា ក្នុងឆ្នាំ២០២២នេះ ដោយមានអាកាសធាតុអំណោយផល ផ្លែគូលែននៅខេត្តមានការលូតលាស់ល្អ ហើយត្រូវបានព្យាករណ៍ថា ផ្លែល្មុត Bac Giang ដែលមានរសជាតិឈ្ងុយឆ្ងាញ់និងគុណភាពលេចធ្លោ នឹងបន្តទាក់ទាញអារម្មណ៍អ្នកប្រើប្រាស់ក្នុងទីផ្សារមានបទដ្ឋានដ៏ពិបាកនៅលើពិភពលោក។ ទិន្នផលផ្លែគូលែនរបស់ខេត្តត្រូវបានរំពឹងថា នឹងសម្រេចបានជាង ១៦០.០០០តោន; ដែលក្នុងនោះប្រហែល ១.៦០០ តោនគ្រោងនឹងបាននាំចេញទៅកាន់ទីផ្សារអាមេរិក អូស្ត្រាលី និងEU។  ខេត្ត Bac Giang បានកំណត់ទីផ្សារអាមេរិកជាទីផ្សារដ៏មានសក្ដានុពលដែលមានកម្លាំងទិញដ៏អស្ចារ្យ ប៉ុន្តែក៏ជាទីផ្សាមានបទដ្ឋានដ៏ពិបាកបំផុតដែលទាមទារគុណភាពខ្ពស់ជាមួយនឹងតម្រូវការពិនិត្យគុណភាពអនាម័យ សុវត្ថិភាពចំណីអាហារ។ អាស្រ័យហេតុនេះ ខេត្តមានបំណងចង់ឱ្យស្ថានទូតវៀតណាមនៅអាមេរិកនិងស្ថានទូតអាមេរិកនៅវៀតណាមជួយឧបត្ថម្ភ ឧទ្ទេសនាម និងតភ្ជាប់សហគ្រិនអាមេរិកជាមួយសហគ្រិនវៀតណាមដែលធ្វើសកម្មភាពក្នុងវិស័យនាំចេញ/នាំចូលកសិផល ធ្វើការស្វែងយល់ ផ្លាស់ប្តូរ សហប្រតិបត្តិការ ប្រមូលទិញ និងនាំចូលផ្លែគូលែនស្រស់ក៏ដូចជាផលិតផលកែច្នៃពីផ្លែគូលែនទៀតផង។

បច្ចុប្បន្ន ផ្លែគូលែន Bac Giang ត្រូវបានការពារពាណិជ្ជសញ្ញានិងសញ្ញាសម្គាល់ភូមិសាស្ត្រក្នុងប្រទេសចំនួន ៨ (ចិន អាមេរិក ជប៉ុន អូស្ត្រាលី កូរ៉េខាងត្បូង សិង្ហបុរី ឡាវ និងកម្ពុជា) ហើយបាននាំចេញទៅកាន់ជាង ៣០ ប្រទេសនិងតំបន់ដែនដី៕

 

ប្រតិកម្មទៅវិញ

ផ្សេងៗ