ខេត្ត Bac Giang ត្រៀមនាំចេញផ្លែគូលេនស្រស់ទៅកាន់ទីផ្សារជប៉ុន

(VOVWORLD) - នាព្រឹកថ្ងៃទី ២៦ ខែមេសា ក្រុមការងារដឹកនាំដោយរដ្ឋមន្រ្តីក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជនបទ លោក Nguyen Xuan Cuong បានចុះទៅពិនិត្យមើលស្ថានភាពចិញ្ចឹមសត្វបសុបក្សី និងផលិតកម្មផ្លែគូលេននៅខេត្ត Bac Giang ដើម្បីត្រៀមនាំចេញទៅកាន់ទៅទីផ្សារជប៉ុន។
ខេត្ត Bac Giang ត្រៀមនាំចេញផ្លែគូលេនស្រស់ទៅកាន់ទីផ្សារជប៉ុន - ảnh 1 ផ្លែគូលេនស្រស់នៅខេត្ត Bac Giang (រូបថតៈ VOV)

ឆ្នាំ ២០២០ ជាឆ្នាំដំបូងដែលជប៉ុនបានបើកទ្វារទីផ្សារជាផ្លូវការសម្រាប់ការនាំចូលផ្លែគូ លេនរបស់វៀតណាម។ រហូតមកដល់ពេលនេះ ខេត្ត Bac Giang មានតំបន់ចំនួន ១៩ ត្រូវផ្តល់លេខកូដដាំផ្លែគូលេន ដែលមានផ្ទៃដី ១០៣ ហិកតា សម្រាប់នាំចេញទៅប្រទេស ជប៉ុន។ ដើម្បីត្រៀមឲ្យការនាំចេញផ្លែគូលេនទៅកាន់ទីផ្សារជប៉ុន ខេត្ត Bac Giang បានសហការជាមួយស្រុកនិងមន្ទីរការពាររុក្ខជាតិ នៃក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជនបទ ដើម្បីពិនិត្យនិងផ្តល់លេខកូដតំបន់រុក្ខជាតិតាមសំណើពីភាគីជប៉ុន។

មុននោះ ខេត្ត Bac Giang ក៏មានផ្ទៃដីចំនួន ២០០ ហិកតា ដែលត្រូវបានផ្តល់លេខកូដតំបន់ដាំផ្លែសម្រាប់នាំចេញទៅកាន់ទីផ្សារសហរដ្ឋអាមេរិកផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ