ខេត្ត Bac Giang ស្តារផលិតកម្មឡើងវិញផងនិងបង្កើនការបង្ការទប់ស្កាត់ជំងឺរាតត្បាតកូវីដ ១៩ ផង
(VOVWORLD) - នារសៀលថ្ងៃទី ៣០ ឧសភា នៅខេត្ត Bac Giang ឧបនាយករដ្ឋមន្ត្រីលោក Le Van Thanh បានជួបធ្វើការជាមួយថ្នាក់ដឹកនាំសំខាន់ៗនៃខេត្ត Bac Giang ស្តីពីដំណោះស្រាយបន្ទាន់ដើម្បីស្តារផលិតកម្មនិងអាជីវកម្មឡើងវិញ ទន្ទឹមនឹងការលើកកំពស់ការបង្ការ ទប់ស្កាត់ជំងឺរាតត្បាតកូវីដ ១៩ផង។
ទិដ្ឋភាពនៃជំនួបធ្វើការ (រូបថត៖ TTXVN) |
ឧបនាយករដ្ឋមន្រ្តី លោក Le Van Thanh បានស្នើឱ្យខេត្ត Bac Giang ដាក់ចេញរបាយការណ៍ជាបន្ទាន់ស្តីពីសកម្មភាពផលិតកម្មនិងអាជីវកម្ម ក៏ដូចជាការងារបង្ការទប់ស្កាត់ជំងឺរាតត្បាតកូវីដ ១៩ រួមទាំងអនុសាសន៍និងដំណោះស្រាយដាក់ជូនរដ្ឋាភិបាលធ្វើការពិចារណា និងលើកកម្ពស់ការអនុវត្ត “ភារកិច្ចពីរទន្ទឹមគ្នា” ទាំងការអភិវឌ្ឍសេដ្ឋកិច្ចនិងបង្ការទប់ស្កាត់ជំងឺរាតត្បាត។
លោកឧបនាយករដ្ឋមន្រ្តី Le Van Thanh បានសង្កត់ធ្ងន់ថា ការងារបង្ការនិងទប់ស្កាត់ ជំងឺរាត ត្បាតពិតជាមិនត្រូវធ្វេសប្រហែសទាល់តែសោះ ពោលគឺត្រូវម្ចាស់ការ ដោយចាត់ទុកការងារប្រយុទ្ធប្រឆាំងជំងឺរាតត្បាតដូចជាការប្រយុទ្ធប្រឆាំងនឹងសត្រូវអញ្ជឹង។ លោកឧបនាយករដ្ឋមន្រ្តីបានចាត់ឱ្យក្រសួងសុខាភិបាលពិចារណាលើការបំពាក់បន្ថែមនូវឧបករណ៍វេជ្ជសាស្រ្ត សម្រាប់ខេត្ត Bac Giang ព្រមទាំងពិចារណាដំណោះស្រាយទិញឧបករណ៍បន្ថែមសម្រាប់ការពារនិងទប់ស្កាត់ជំងឺរាតត្បាត៕