ខេត្ត Bac Kan ផ្សព្វផ្សាយអំពីត្រឡាចក្រអូប
(VOVWORLD) - ស្រុក Ba Be ខេត្ត Bac Kan ៩ កក្កដា បានប្រារព្ធពិធីបុណ្យផ្សព្វផ្សាយផ្លែត្រឡាចក្រអូប ដែលជាប្រភេទដំណាំប្រចាំស្រុកព្រៃភ្នំនេះ។
សិល្បៈករ Xuan Bac អមដំណើរប្រជាជនក្នុងកម្មវិធីនៃមហោស្រពដំណាំត្រឡាចក្រអូប Ba Be (រូបថត៖ VOV) |
តាមរយៈទម្រង់ផ្សាយផ្ទាល់ លក់ដោយផ្ទាល់ និងការផ្សព្វផ្សាយផលិតផលនៅលើបណ្តាញសង្គមដូចជា facebook, youtube, tiktok... ប្រជាជន និងអ្នកទស្សនាអាចរីករាយនឹងបរិយាកាសពិធីបុណ្យនៅចំការដាំដំណាំត្រឡាចក្រអូបនៃឃុំ Yen Duong ដែលជាតំបន់ដាំដុះត្រឡាចរបស់ស្រុក Ba Be ខេត្ត Bac Kan។ មានការបញ្ជាទិញមួយចំនួនពីទូទាំងប្រទេស នៅក្នុងការផ្សាយបន្តផ្ទាល់។ លោក Luu Quoc Trung ប្រធានគណៈកម្មាធិការប្រជាជនស្រុក Ba Be ខេត្ត Bac Kan បានឲ្យដឹងថា៖ “យើងបង្កើតទម្រង់នៃការលក់ ការផ្សព្វផ្សាយ និងការប្រើប្រាស់កាន់តែប្រសើរឡើងចំពោះដំណាំត្រឡាចក្រអូប មិនត្រឹមតែសម្រាប់ប្រជាជននៅក្នុងខេត្ត នៅក្នុងប្រទេសប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងសម្រាប់មិត្តភក្តិអន្តរជាតិក្នុងការចូលប្រើប្រាស់ផលិតផលដំណាំប្រភេទនេះផងដែរ។ តាមរយៈព្រឹត្តិការណ៍នេះ យើងក៏សង្ឃឹមថានឹងបង្កើតការលើកទឹកចិត្តដល់ប្រជាជនក្នុងការបន្តធ្វើកសិកម្ម ពង្រីកផ្ទៃដី បង្កើនគុណភាពផលិតផល និងបន្តអភិវឌ្ឍសេដ្ឋកិច្ចកសិ-រុក្ខាប្រមាញ់ក្នុងតំបន់”។
ក្រៅពីពិធីបុណ្យផ្សព្វផ្សាយផ្លែត្រឡាចក្រអូប គណៈចាត់តាំងក៏បានផ្សាយផ្ទាល់ផ្សព្ វផ្សាយពីសម្រស់ធម្មជាតិក៏ដូចជាលក្ខណៈទេសចរណ៍បឹង Ba Be ផងដែរ។
សូមគូសបញ្ជាក់ថា ត្រឡាចក្រអូបជាផលិតផលកសិកម្មប្រចាំតំបន់នៃស្រុក Ba Be ដែលដាំនៅឃុំពីរ Yen Duong និង Dia Linh។ នេះជាប្រភេទដំណាំត្រឡាច មានក្លិនឈ្ងុយ ដែលគ្មានប្រភេទត្រឡាចណាប្រៀបប្រដូចបានឡើយ៕