ខេត្ត Bac Ninh ត្រៀមខ្លួនជាស្រេចទទួលស្វាគមន៍វិនិយោគិន
(VOVWORLD) - លោក Nguyen Dinh Xuan នាយកមន្ទីរផែនការនិងវិនិ យោគខេត្ត Bac Ninh បានឲ្យដឹងថា ខេត្ត Bac Ninh នឹងជ្រើសរើសសហគ្រាសដ៏សម ស្របបំផុតដើម្បីទាក់ទាញការវិនិយោគ។ នោះគឺសហគ្រាសដែលមានដើមទុនធំ បច្ចេកវិទ្យាខ្ពស់ បង់ពន្ធខ្ពស់ជូនខេត្ត តែប្រើប្រាស់ទំហំដីធ្លីនិងចំនួនពលករតិច។
មណ្ឌលឧស្សាហកម្ម Yen Phong ខេត្ត Bac Ninh ទាក់ទាញសហគ្រាស FDI ជាង១០០អង្គភាពមកពីជប៉ុននិងកូរ៉េខាងត្បូង។ (រូបថត៖ VTCNews) |
ក្នុងឆ្នាំ២០២០ ទោះបីជាសេដ្ឋកិច្ចនៃខេត្ត Bac Ninh ជួបការលំបាកជាច្រើន ដោយសារជម្ងឺ Covid-19 ក៏ដោយ ប៉ុន្តែខេត្តបានអនុវត្តន៍ដំណោះស្រាយនានា សំដៅ ជំនះពុះពារលើការលំបាកឧបសគ្គ ជំរុញការពន្លឿនវិនិយោគ ហើយសម្រេចបានលទ្ធ ផលសំខាន់ៗ ដែលក្នុងនោះខេត្តទាក់ទាញដើមទុនវិនិយោគពីបរទេសបានជិត១ពាន់ លានដុល្លាអាមេរិក។ ដើម្បីបន្តជំរុញយ៉ាងខ្លាំងក្លានូវការទាក់ទាញដើមទុន វិនិយោគក្នុង ឆ្នាំ២០២១និងឆ្នាំក្រោយៗ លោក Nguyen Dinh Xuan នាយកមន្ទីរផែនការនិងវិនិ យោគខេត្ត Bac Ninh បានឲ្យដឹងថា ខេត្ត Bac Ninh នឹងជ្រើសរើសសហគ្រាសដ៏សម ស្របបំផុតដើម្បីទាក់ ទាញការវិនិយោគ។ នោះគឺសហគ្រាសដែលមានដើមទុនធំ បច្ចេកវិទ្យាខ្ពស់ បង់ពន្ធខ្ពស់ជូនខេត្ត តែប្រើប្រាស់ទំហំដីធ្លីនិងចំនួនពលករតិច។ នាបច្ចុប្បន្ន ខេត្ត Bac Ninh កំពុងផ្ដោតសំខាន់ទៅលើការកសាងមណ្ឌលឧស្សាហកម្មដើម្បីទទួល រលកទុនវិនិយោគដែលកំពុងបន្លាស់ទីពីប្រទេសផ្សេងៗមកកាន់វៀតណាម។
លោក Nguyen Dinh Xuan បានសង្កត់ធ្ងន់ថែមទៀតថា ខេត្ត Bac Ninh ក៏ យកចិត្តទុកដាក់ពិសេសដល់ការងារបណ្ដុះបណ្ដាលប្រភពធនធានមនុស្សដោយមានគុណភាពខ្ពស់ផងដែរ។ ទន្ទឹមនឹងនោះខេត្តប្ដេជ្ញាចិត្តអនុវត្តការកែទម្រង់រដ្ឋបាលលើ គ្រប់វិស័យ ក្នុងគោលដៅជួយគាំទ្រ បង្កើតឡើងទំនុកទុកចិត្តសម្រាប់សហគ្រាស FDI នៅពេលបណ្ដាក់ទុនចូលមកខេត្ត Bac Ninh៕