|
សិក្ខាសាលាពន្លឿនសុខាភិបាលទេសចរណ៍ Deajon នៅខេត្ត Binh Duong នាថ្ងៃទី២ វិច្ចិកា
(រូបថត៖binhduong.gov.vn) |
(VOVworld) - នាថ្ងៃទី២ វិច្ចិកា គណៈប្រតិភូជាន់ខ្ពស់នៃទីក្រុង Deajon របស់កូរ៉េខាង
ត្បូងបានមកបំពេញទស្សនកិច្ចការងារនៅខេត្ត Binh Duong ភាគខាងត្បូងវៀតណាម
ក្នុងឱកាសរំលឹកខួបលើកទី១០ទិវាចុះហត្ថលេខាលើកិច្ចព្រមព្រៀង សហប្រតិបតិ្ត
ការរវាងខេត្ត Binh Duong និងទីក្រុង Deajon។នៅទីនេះ ភាគីទាំង ពីរបានឯកភាពវាយ
តំលៃថា ទំនាក់ទំនងសហប្រតិបតិ្តការវិនិយោគ សេដ្ឋកិច្ច ពាណិជ្ជកម្មរវាងភាគីទាំង
ពីរត្រូវបានអនុវត្តន៍សមស្របនឹងកម្មវិធីសហប្រតិបតិ្ត ការវិនិយោគវាងរដ្ឋាភិបាល
វៀតណាម-កូរ៉េខាងត្បូង។ដោយឈរលើមូលដ្ឋាន លទ្ធផលសហប្រតិបតិ្តការក្នុង
រយៈពេល១០ឆ្នាំកន្លងទៅ ថ្នាក់ដឹកនាំខេត្ត Binh Duong និងទីក្រុង Deajon បានចុះ
ហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបតិ្តការ ដំណាក់កាល២០១៦-២០២០
ដែលប្រមូលផ្ដុំលើខ្លឹមសារចំនួន៣នោះគឺ សេដ្ឋកិច្ច អប់រំនិងសុខាភិបាល៕