ខេត្ត Binh Duong បានគ្រប់គ្រងជាស្ថាពរនូវការរីករាលដាលនៃជម្ងឺកូវីដ-១៩

(VOVWORLD) - ចំនួនករណីឆ្លងកូវីដបានថយចុះយ៉ាងឆាប់រហ័សនាពេលចុងក្រោយនេះ បន្ទាប់ពីខេត្ត បានជំរុញខ្លាំងការចាក់វ៉ាក់សាំង ដូសទី៣។

ខេត្ត Binh Duong បានគ្រប់គ្រងជាស្ថាពរនូវការរីករាលដាលនៃជម្ងឺកូវីដ-១៩ - ảnh 1អនុប្រធានគណៈ កម្មាធិការប្រជាជនខេត្ត Binh Duong លោក Nguyen Loc Ha ថ្លែងនៅសន្និសីទសារព័ត៌មាន។ (រូបថត៖ VNA)
នៅថ្ងៃទី១៤ ខែមករា នៅសន្និសីទសារព័ត៌មានអំពីស្ថានការណ៍សេដ្ឋកិច្ច សន្តិ សុខសង្គមឆ្នាំ២០២១ និងការងារប្រយុទ្ធប្រឆាំងនឹងជម្ងឺកូវីដ-១៩ អនុប្រធានគណៈ កម្មាធិការប្រជាជនខេត្ត Binh Duong លោក Nguyen Loc Ha បានឲ្យដឹងថា រហូត មកដល់ពេលនេះ ខេត្តបានគ្រប់គ្រងជាស្ថាពរនូវការរីករាលដាលនៃជម្ងឺរាតត្បាត។ ចំនួនករណីឆ្លងកូវីដបានថយចុះយ៉ាងឆាប់រហ័សនាពេលចុងក្រោយនេះ បន្ទាប់ពីខេត្ត បានជំរុញខ្លាំងការចាក់វ៉ាក់សាំងដូសទី៣។
ក្រៅពីនោះ ទោះបីជារងផលប៉ះពាល់ជាអវិជ្ជមានដោយជម្ងឺកូវីដ-១៩ក៏ដោយ ប៉ុន្តែ ខេត្ត Binh Duong នៅតែសម្រេចនិងសម្រេចហួសផែនការនូវសន្ទស្សន៍ចំនួន ២១/៣២។ ផលិតផលសរុបក្នុងខេត្ត (GRDP) កើនឡើងជាង២,៦%បើធៀបនឹងរយៈ ពេលដូចគ្នានៃឆ្នាំទៅមិញ។ សន្ទស្សន៍ផលិតឧស្សាហកម្ម ទំហំលក់រាយទំនិញនិង សេវាកម្ម ទំហំនាំចេញនាំចូល បន្តរក្សាបាននូវល្បឿនកំណើនខ្ពស់៕

ប្រតិកម្មទៅវិញ

ផ្សេងៗ