ខេត្ត Binh Duong ពន្លឿនវិនិយោគជាមួយថៃនិងជប៉ុន

ខេត្ត Binh Duong ពន្លឿនវិនិយោគជាមួយថៃនិងជប៉ុន - ảnh 1
លោក Tran Thanh Liem អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត Binh Duong

(VOV)_​សិក្ខាសាលាពន្លឿនវិនិយោគ ដោយមានប្រធានបទ៖ ភាពទាក់​ទាញ​របស់
វៀតណាម ត្រូវបានប្រព្រឹត្តទៅនាថ្ងៃទី ៣ សីហា នៅទីក្រុងបាងកក (ប្រ​ទេសថៃ) ដោយ
ទាក់ទាញការចូលរួមរបស់អង្គសន្និសីទចំនួន១០០នាក់ ដំណាងអោយសហគ្រាសថៃ 
និងជប៉ុន។ ថ្លែងមតិនៅទីនេះ លោក Tran Thanh Liem អនុប្រធានគណៈកម្មាធិការ
ប្រជាជនខេត្ត Binh Duong បានឧទ្ទេសនាម​អំពី​ទឹកដី មនុស្ស សក្ដានុភាពនិងឧត្តម
ភាពរបស់វៀតណាម ក៏ដូចជារបស់ខេត្ត Binh Duong។អនុប្រធានគណកម្មាធិការប្រ
ជាជនខេត្ត Binh Duong បានអះអាង​ថា៖​វៀតណាម បាននិងកំពុងទាក់ទាញទុន FDI
ដោយកិច្ចសន្យានានាស្ដីអំពីកំណែ​ទម្រង់​បរិយាកាសវិនិយោគ អាជីវកម្ម និងចាត់ទុ
កមណ្ឌលសហគ្រាសបរទេស​ ជាផ្នែកសំខាន់ក្នុងហេដ្ឋារចនាសម្ព័ន្ធខឿនសេដ្ឋកិច្ច។ 
លោក Tran Thanh Liem បានអំពាវនាវអោយសហគ្រាសបរទេសដែលក្នុងនោះមានជប៉ុន និងថៃ ជំរុញ​វិនិយោគនៅវៀតណាមនិយាយរួម និងខេត្ត Binh Duong និយាយ
ដោយឡែក៕

ប្រតិកម្មទៅវិញ

ផ្សេងៗ