ខេត្ត Binh Duong ស្ថិតក្នុងចំណាត់ថ្នាក់កំពូលទាំង ៧ នៃសហគមន៍ឆ្លាតវៃពិភពលោក ICF
(VOVWORLD) - នាយប់ថ្ងៃទី ២១ មិថុនា នៅខេត្ត Binh Duong វេទិកាសហគមន៍ឆ្លាតវៃពិភពលោក (ICF) បានប្រកាសបញ្ជីរាយនាមសហគមន៍ទាំង៧ ដែលមានយុទ្ធសាស្ត្រអភិវឌ្ឍន៍ទីក្រុងឆ្លាតវៃឆ្នើមបំផុតនៅលើពិភពលោកក្នុងឆ្នាំ ២០២២ ក្នុងនោះរួមមានតំបន់ឆ្លាតវៃ Binh Duong ផងដែរ។
ព្រឹត្តិការណ៍លើកតម្កើងសហគមន៍ឆ្លាតវៃទាំង៧ នៅលើពិភពលោកឆ្នាំ២០២២។ រូបថត៖ TTXVN |
ដូច្នេះហើយ បន្ទាប់ពីបួនដងជាប់ៗគ្នាស្ថិតចំណាត់ថ្នាក់កំពូលទាំង ២១(SMART ២១) នេះជាលើកទី២ហើយ ដែលតំបន់ឆ្លាតវៃ Binh Duong បានចូលក្នុងកំពូលទាំង៧។
សម្រាប់តំបន់មួយ ដើម្បីចូលក្នុងបញ្ជីឈ្មោះកំពូលទាំង៧ ដំបូងបង្អស់ត្រូវបំពេញតាមលក្ខណៈវិនិច្ឆ័យយ៉ាងម៉ត់ចត់ ដែលត្រូវបានសាកល្បងក្នុងកំពូលទាំង២១។ ត្រូវបំពេញតាមលក្ខខណ្ឌជាក់លាក់អំពីវេទិកាតភ្ជាប់តាមអ៊ីនធឺណែត ធនធានមនុស្សមានចំណេះដឹង នវានុវត្តភាព ការអភិវឌ្ឍន៍ប្រកបដោយចីរភាព សមភាពឌីជីថល និងការឯកភាពរបស់សហគមន៍ទាំងមូល។
ព្រឹត្តិការណ៍លើកតម្កើងសហគមន៍ឆ្លាតវៃទាំង៧ នៅលើពិភពលោកឆ្នាំ២០២២ គឺជាឱកាសសម្រាប់អង្គការនានានៅខេត្ត Binh Duong និយាយដោយឡែកនិងវៀតណាមនិយាយរួម ដើម្បីចាប់យកការអភិវឌ្ឍទូទៅនៃទីក្រុងឆ្លាតវៃ Binh Duong ក៏ដូចជាសហគមន៍ដទៃទៀតនៅលើពិភពលោក ដើម្បីស្វែងយល់ និងសិក្សាអំពីនិន្នាការនៃយុគសម័យ បច្ចេកវិទ្យាទំនើបៗ និងនវានុវត្តភាព សម្រាប់ការសាងសង់ និងអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម។ ទន្ទឹមនឹងនោះ ព្រឹត្តិការណ៍ក៏បានបង្កើតឱកាសអំណោយផល សម្រាប់ខេត្ត Binh Duong អង្គភាពអាជីវកម្ម វិទ្យាស្ថាននិងសាកលវិទ្យាល័យ ដើម្បីផ្លាស់ប្តូរ និងតភ្ជាប់ជាមួយបណ្តាញសហគមន៍ឆ្លាតវៃសកល ដោយពង្រីកកិច្ចសហប្រតិបត្តិការរវាងវៀតណាមនិងពិភពលោក៕