ខេត្ត Binh Phuoc ត្រូវការត្រៀមរៀបចំហេដ្ឋារចនាសម្ព័ន្ធឲ្យបានល្អសម្រាប់ការអភិវឌ្ឍ
(VOVWORLD) - នារសៀលថ្ងៃទី ១ តុលា នៅទីក្រុង Dong Xoai ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue បានអញ្ជើញចុះធ្វើការជាមួយគណៈអចិន្ត្រៃយ៍គណៈកម្មាធិការបក្សខេត្ត Binh Phuoc អំពីស្ថានភាពអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមនៃមូលដ្ឋាន។
ទិដ្ឋភាពនៅជំនួបធ្វើការ។ (រូបថត៖ VOV) |
ថ្លែងមតិក្នុងជំនួបធ្វើការ ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue បានវាយតម្លៃថា Binh Phuoc មិនត្រឹមតែជាតំបន់ដីដ៏សម្បូរទៅដោយប្រពៃណីបដិវត្តន៍ប៉ុណ្ណោះទេ ថែមទាំងមានទីតាំងយុទ្ធសាស្ត្រសំខាន់ ដោយតភ្ជាប់តំបន់ Tay Nguyen ជាមួយតំបន់សេដ្ឋកិច្ចសំខាន់ភាគខាងត្បូង ហើយជាតំបន់បម្រុងសម្រាប់ ការអភិវឌ្ឍនៃទីក្រុងហូជីមិញ ខេត្ត Binh Duong ទៀតផង។ លោកប្រធានរដ្ឋសភាបានស្នើឲ្យខេត្ត Binh Phuoc ត្រូវម្ចាស់ការត្រៀមខ្លួនជាស្រេចសម្រាប់ទទួលរលកថ្មីនៃការវិនិយោគនាពេលខាងមុខ; ត្រៀមរៀបចំហេដ្ឋារចនាសម្ព័ន្ធឲ្យបានល្អ ជាពិសេសផ្នែកបច្ចេកវិទ្យាព័ត៌មាន ការផ្លាស់ប្ដូរឌីជីថល... ក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធគមនាគមន៍ (ផ្លូវល្បឿនលឿន) ខេត្តត្រូវផ្តោតការយកចិត្តទុកដាក់ដល់ខ្សែផ្លូវដែលតភ្ជាប់ជាមួយទីក្រុងហូជីមិញ និងខ្សែផ្លូវ Chon Thanh - ទីក្រុង Gia Nghia (ខេត្តដាកណុង); បន្ទាប់នោះផ្តោតលើការអភិវឌ្ឍឧស្សាហកម្ម ដើម្បីដោះស្រាយការងារជូនប្រជាពលរដ្ឋ ហើយបង្កើនចំណូលថវិការដ្ឋ។ លោកប្រធានរដ្ឋសភាបានស្នើថា Binh Phuoc គួរតែយកចិត្តទុកដាក់ដល់ការអភិវឌ្ឍអាជីវកម្ម ក្រុមសហករណ៍ និងគំរូសេដ្ឋកិច្ចផ្សេងៗគ្នា ព្រមទាំងខិតខំប្រឹងប្រែងទាក់ទាញទុនវិនិយោគផ្ទាល់ពីបរទេសផងដែរ៕