ខេត្ត Binh Phuoc បង្កើតច្រករបៀងខៀវសម្រាប់ការធ្វើចរាចរណ៍ទំនិញប៉ុន្តែត្រូវធានាសុវត្ថិភាព

(VOVWORLD) - វាយតម្លៃខ្ពស់ពីកិច្ចខិតខំប្រឹងប្រែងរបស់អាជ្ញាធរនិងប្រជាជនខេត្ត Binh Phuoc ដោយបានម្ចាស់ការអនុវត្តន៍វិធានការបង្ការប្រឆាំងរោគរាតត្បាត លោកឧបនាយក រដ្ឋមន្រ្តីបានសង្កត់ធ្ងន់ថា ការវិវឌ្ឍន៍នៃជម្ងឺកូវីដ ១៩ នៅ Binh Phuoc កំពុងត្រូវបាន គ្រប់គ្រង។ 
ខេត្ត Binh Phuoc បង្កើតច្រករបៀងខៀវសម្រាប់ការធ្វើចរាចរណ៍ទំនិញប៉ុន្តែត្រូវធានាសុវត្ថិភាព - ảnh 1លោកឧបនាយករដ្ឋមន្រ្តី Vu Duc Dam ចុះត្រួតពិនិត្យនៅមន្ទីរពេទ្យពហុព្យាបាល Binh Phuoc។ (រូបថត៖ VOV)
ខេត្ត Binh Phuoc បន្តពង្រីកឲ្យបានខ្លាំងក្លាជាងទៀតនូវទម្រង់ “ក្រុមកូវីដសហ គមន៍” ដើម្បីគ្រប់គ្រងអ្នកមកពីតំបន់ដែលមានជម្ងឺរាតត្បាត។ នេះជាការបញ្ជារបស់ឧប នាយករដ្ឋមន្រ្តីលោក Vu Duc Dam ប្រធានគណៈកម្មការជាតិដឹកនាំការបង្ការ ប្រយុទ្ធ ប្រឆាំងជម្ងឺរាតត្បាតកូវីដ ១៩ នៅជំនួបធ្វើការជាមួយគណៈកម្មាធិការប្រជាជនខេត្ត Binh Phuoc អំពីការងារបង្ការ ទប់ស្កាត់ជម្ងឺរាតត្បាត កាលពីថ្ងៃទី៥ ខែសីហា។
វាយតម្លៃខ្ពស់ពីកិច្ចខិតខំប្រឹងប្រែងរបស់អាជ្ញាធរនិងប្រជាជនខេត្ត Binh Phuoc ដោយបានម្ចាស់ការអនុវត្តន៍វិធានការបង្ការប្រឆាំងរោគរាតត្បាត លោកឧបនាយក រដ្ឋមន្រ្តីបានសង្កត់ធ្ងន់ថា ការវិវឌ្ឍន៍នៃជម្ងឺកូវីដ ១៩ នៅ Binh Phuoc កំពុងត្រូវបាន គ្រប់គ្រង។ ទោះជាយ៉ាងណាក៏ដោយ ខេត្ត Binh Phuoc នាបច្ចុប្បន្នត្រូវការបង្កើន ការធ្វើតេស្តរកឃើញករណីវិជ្ជមាននៅតាមតំបន់ដែលមានហានិភ័យខ្ពស់ ដើម្បីកំចាត់ ការឆ្លងរាលដាល បង្កើតច្រករបៀងខៀវ ហើយត្រៀមរៀបចំសម្រាប់ករណីមានអ្នកជម្ងឺ ជាច្រើន។ លោកឧបនាយករដ្ឋមន្រ្តី Vu Duc Dam បានបញ្ជាយ៉ាងដូច្នេះថា៖ “បន្តពង្រីកតួនាទីនៃប្រព័ន្ធអាជ្ញាធរមូលដ្ឋាននិងប្រជាជន ពង្រីកឲ្យបានខ្លាំងក្លា ជាងទៀតនូវតួនាទីនៃក្រុមកូវីដសហ គមន៍ អនុវត្តន៍បាវចនា “ទៅកាន់ផ្ទះនីមួយៗ ត្រួត ពិនិត្យមនុស្សម្នាក់ៗ” ដើម្បីពិនិត្យមើលថាតើមាននរណាម្នាក់មកពីតំបន់ផ្សេងៗដែរ ឬទេ។ ពីនោះ រកឃើញករណីវិជ្ជមានក្នុងសហគមន៍ឲ្យបានឆាប់ បម្រើការងារតាមរក ស្លាកស្នាម។ យើងបង្កើតច្រករបៀងខៀវសម្រាប់ការធ្វើចរាចរណ៍ទំនិញ ក៏ប៉ុន្តែត្រូវ ធានាសុវត្ថិភាពផងដែរ”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ