(VOVworld) - នាយប់ថ្ងៃទី១៨ ខេត្ត Binh Thuan ភាគកណ្ដាលវៀតណាមបានរៀបចំ ពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី៤០នៃទិវារំដោះខេត្ត(ថ្ងៃទី១៩ មេសា)ដ៏មហោឡា
រឹក។នៅទីនេះ លោក Nguyen Manh Hung លេខាគណៈកម្មាធិការខេត្ត Binh Thuan បានរំលឹកឡើងវិញនូវប្រពៃណីដ៏ភ្លឺស្វាងនិងជ័យជំនះត្រចះត្រចង់របស់កងទ័ពនិង
ប្រជាជនខេត្តក្នុងការវាយប្រហាររំដោះភាគខាងត្បូងទាំងស្រុង ឯកភាពប្រទេស
ជាតិ។ក្នុងឱកាសនេះ លោកក៏បានអំពាវនាវឲ្យបក្សទាំងមូល កងទ័ពទាំងមូលនិង
ប្រជាជនខេត្ត Binh Thuan ទាំងមូល សាមគ្គីភាព រួមកម្លាំងកាយចិត្តឆ្លងកាត់លើរាល់
ការលំបាក កសាងខេត្តកាន់តែអភិវឌ្ឍន៍យ៉ាងលឿននិងចីរភាព។
|
កម្មវិធីសំដែងសិល្បៈក្នុងពិធី |
ថ្លែងមតិនៅទីនេះ លោក To Huy Rua ប្រធានគណៈកម្មាធិការចាត់តាំងមជ្ឈឹម បាន
ស្នើរឲ្យតំបន់ ពង្រីកល្អថែមទៀតសក្ដានុភាព ឧត្តមភាពដែលមានស្រាប់ដើម្បី អភិវឌ្ឍន៍លើគ្រប់វិស័យ៖
“នាពេលខាងមុខ ខេត្ត Binh Thuan គប្បីពង្រីកប្រពៃណីបដិវត្តន៍ និងរាល់សមិទ្ធិដែល
ទទួលបាន ខំប្រឹងប្រែងឆ្លងកាត់លើការលំបាកសាកល្បង ប្រដេញទាន់ខេត្តដទៃនៅ ក្នុងតំបន់និងទូទាំងប្រទេស។Binh Thuan ត្រូវប្ដេជ្ញាក្លាយទៅជាខេត្តឧស្សាហកម្ម១
តាមទិសទំនើប មានរចនាសម្ព័ន្ធសេដ្ឋកិច្ចសមស្របទៅនឹងឧស្សាហកម្ម សេវាកម្ម
និង កសិកម្ម”៕