ខេត្ត Ca Mau រៀបចំព្រឹត្តិការណ៍ដើម្បីជំរុញពាណិជ្ជកម្មនិងទេសចរណ៍

(VOVWORLD) - ខេត្ត Ca Mau នឹងរៀបចំ “ព្រឹត្តិការណ៍ជាបន្តបន្ទាប់ ដើម្បីជំរុញពាណិជ្ជកម្ម ការវិនិយោគនិងទេសចរណ៍ ខេត្ត Ca Mau ឆ្នាំ ២០២០”។ 
ខេត្ត Ca Mau រៀបចំព្រឹត្តិការណ៍ដើម្បីជំរុញពាណិជ្ជកម្មនិងទេសចរណ៍ - ảnh 1 ទិដ្ឋភាពនៃសន្និសីទកាសែត 

ព្រឹត្តិការណ៍ជាបន្តបន្ទាប់ មានការចូលរួមពីអង្គភាពនិងសហគ្រាសជាច្រើននៅតាមប្រទេសជុំវិញពិភព លោក។ នៅក្នុងសន្និសីទកាសែតដែលបានប្រព្រឹត្តទៅនាថ្ងៃទី ៣០ ខែវិច្ឆិកា គណៈកម្មាធិការរៀបចំបានឲ្យដឹងថា៖ សកម្មភាពលេចធ្លោក្នុង “ព្រឹត្តិការណ៍ជំរុញពាណិជ្ជកម្មវិនិយោគនិងទេសចរ ណ៍ខេត្ត Ca Mau ឆ្នាំ ២០២០” គឺជាសន្និសីទតភ្ជាប់ទំនាក់ទំនងពាណិជ្ជ កម្មវៀតណាម។ សកម្មភាពនេះមានការចូលរួមពីតំណាងមកពីស្ថានទូតចំនួន ២០ ស្ថាប័នជំរុញពាណិជ្ជកម្មនិងអាជីវកម្មបរទេសជាច្រើន ដែលកំពុងប្រតិបត្តិការនៅវៀតណាម។ លោក Chau Cong Bang អនុប្រធានមន្ទីរកសិកម្មនិងអភិវឌ្ឍន៍ជនបទ Ca Mau បានឲ្យដឹងថា ព្រឹត្តិការណ៍នេះគឺជាឱកាសដ៏ល្អសម្រាប់ខេត្ត Ca Mau ដើម្បីផ្សព្វផ្សាយនិងណែនាំពីប្រៀបខ្លាំងរបស់ខេត្ត ជាពិសេសផលិតផលពីបង្កងតែម្តង៖ “បង្កងគឺជាវិស័យមុខព្រួញរបស់ខេត្ត។ នៅក្នុងព្រឹត្តិការណ៍នេះ ថ្នាក់ដឹកនាំខេត្តមានការចាប់អារម្មណ៍យ៉ាងខ្លាំងក្នុងការស្វែងរកឱកាសវិនិយោគល្អបំផុត សម្រាប់ការអភិវឌ្ឍវិស័យបង្កងនាពេលខាងមុខនេះ។ ក្នុងនោះ សកម្មភាពជំរុញការវិនិយោគនិងការផ្សព្វផ្សាយផលិតផលបង្កងនិងផលិតផលនាំចេញប្រចាំតំបន់ក៏ត្រូវបានតាំងបង្ហាញនិងផ្សព្វផ្សាយនៅក្នុងព្រឹត្តិការណ៍នេះផងដែរ”

ព្រឹត្តិការណ៍ដែលមានសកម្មភាពសំខាន់ៗចំនួន ៦ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ៣ ដល់ថ្ងៃទី ៥ ខែធ្នូ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ