ខេត្ត Can Tho អំពាវនាវ​ដល់សហគ្រាស​សិង្ហបុរី​បោះទុន​វិនិយោគលើវិស័យមុខព្រួញ

(VOVWORLD) -នេះគឺជាឱកាសដ៏ល្អសម្រាប់ ខេត្ត Can Tho ដើម្បីឧទ្ទេសនាមអំពីប្រៀបខ្លាំងរបស់ខេត្ត ទៅកាន់វិនិយោគទុន។ 
ខេត្ត Can Tho អំពាវនាវ​ដល់សហគ្រាស​សិង្ហបុរី​បោះទុន​វិនិយោគលើវិស័យមុខព្រួញ - ảnh 1 ទិដ្ឋភាពនៃសិក្ខាសាលា

នាថ្ងៃទី ២៩ ខែឧសភា  ទីក្រុង Can Tho បានរួមសហការជាមួយស្ថានទូតវៀតណាមប្រចាំនៅសិង្ហបុរី ស្ថាប័នពាណិជ្ជកម្មវៀតណាមប្រចាំនៅ សិង្ហបុរីនិងសហព័ន្ធផលិតកម្ម សិង្ហបុរី (SMF) បានរៀបចំសិក្ខាសាលាជំរុញ និងអំពាវនាវការវិនិយោគលើគម្រោងអាទិភាព ដែលក្នុងនោះមានហេដ្ឋារចនាសម្ព័ន្ធក្នុងមណ្ឌលឧស្សាហកម្ម គម្រោងទីក្រុងឆ្លាតវៃ ជាដើម។
អញ្ជើញថ្លែងនៅទីនេះ ប្រធានក្រុមប្រឹក្សាប្រជាជនទីក្រុង Can Tho លោក Pham Van Hieu បានសង្កត់ធ្ងន់ថានេះគឺជាឱកាសដ៏ល្អសម្រាប់ ខេត្ត Can Tho ដើម្បីឧទ្ទេសនាមអំពីប្រៀបខ្លាំងរបស់ខេត្ត ទៅកាន់វិនិយោគទុន។ ក្រៅពីនេះខេត្ត ក៏មានគោលនយោបាយទាក់ទាញការវិនិយោគទុនបរទេសគួរឲ្យទាក់ទាញ និងការបង្កលក្ខណៈងាយស្រួលអំពីយន្តការរដ្ឋបាល និងបែបបទដើម្បីអភិវឌ្ឍន៍ឧស្សាហកម្មផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ