ខេត្ត Cao Bang ត្រូវក្លាយទៅជាគំរូអំពីការឆ្លងកាត់ឧបសគ្គឈានទៅមុខ

ខេត្ត Cao Bang ត្រូវក្លាយទៅជាគំរូអំពីការឆ្លងកាត់ឧបសគ្គឈានទៅមុខ - ảnh 1
ខេត្ត Cao Bang ត្រូវក្លាយទៅជាគំរូអំពីការឆ្លងកាត់ឧបសគ្គឈានទៅមុខ

          (VOV)_បន្តដំណើរបំពេញការងារនៅខេត្ត Cao Bang នា​ថ្ងៃទី៩ មករា ​នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc បានជួបធ្វើការជាមួយ​ថ្នាក់ដឹកនាំខេត្ត 
Cao Bang។ ថ្លែងមតិនៅទីនេះ នា​យករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បានស្នើ
អោយខេត្តត្រូវខំប្រឹងប្រែងក្លាយទៅជាខេត្តអភិវឌ្ឍន៍បៃតង ​ស្អាត​ជាងគេ និងលើ
គ្រប់វិស័យអំពីសេដ្ឋកិច្ច សង្គម ការពារប្រទេស សន្តិសុខ ​នៅ​តំបន់ព្រំដែនភូមិភាគ
ខាងជើងវៀតណាម។ នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បានសង្កត់ធ្ងន់ថា៖

          “ ភារកិច្ចធ្ងន់ធ្ងរនោះគឺត្រូវក្លាយទៅជាតំបន់មួយក្នុងចំណោមតំបន់គំរូអំពីការ
ឆ្លងកាត់ការលំបាកលំបិនឈានទៅមុខ។ ពិសេសគឺការងារកាត់បន្ថយភាពក្រីក្រ 
រក្សាស្ថិរភាពសង្គម។ រួមជាមួយតំបន់ផ្សេងៗ កសាងសមរភូមិសន្តិសុខ ការពារប្រ
ទេស និងសេដ្ឋកិច្ចរឹងមាំតាមខ្សែព្រំដែន និងជាតំបន់សម្រេចជោគជ័យអំពីរូប
សណ្ឋាន​អភិវឌ្ឍន៍បៃតង ដោយផ្អែកទៅលើសរសរទ្រូងចំនួន៣គឺកសិកម្ម ទេសចរណ៍
 ​ពាណិជ្ជកម្មព្រំដែន៕“

ប្រតិកម្មទៅវិញ

ផ្សេងៗ